សមាជិកសភាតំបន់អាស៊ី២៥ប្រទេស នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែតុលាខាងមុខនេះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១ របស់សភាតំបន់ស៊ី នៅរាជធានីភ្នំពេញ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំសម្រេចរបៀបវារៈចំនួនបី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី( APA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការជំនាញនៃរដ្ឋសភាជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ចំនួនពីរ
គណៈកម្មការជំនាញនៃរដ្ឋសភាជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ចំនួនពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/29/2017 1:04:12 AM )

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ និង គណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន​ សាផុន ប្រធានគណៈកម្មការ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មកពីគណៈកម្មការជំនាញផ្សេងៗទៀត បានជួបប្រជុំជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីររួមមាន ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនអាឡិចខបភើរេសិន និងទី២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនខេមបូឌានអេនើជីIIឯ,ក។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ទាំងពីរ ដែលគណៈកម្មការរដ្ឋសភា លើកយកមកប្រជុំពិភាក្សាជាមួយ តំណាងរាជរដ្ឋាភិបាលនាពេលនេះ គឺមាន២មាត្រាដូចគ្នា។ ឯកឧត្តមបណ្ឌិតរដ្ឋបន្ថែមថា សេចក្ដីព្រាងច្បាប់ទាំងពីរ គឺជាការផ្ដល់ទំនុកចិត្តចំពោះ ក្រុមហ៊ុន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនីនៅកម្ពុជា។ សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានគណៈកម្មការជំនាញ ទាំងពីរគឺគណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា បានលើកយកមកប្រជុំផ្ទៃក្នុងរួចរាល់ហើយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដោយ គណៈកម្មការជំនាញទាំងពីរ បានឯកភាពរក្សាខ្លឹមសារ អត្ថបទតាមទម្រង់ច្បាប់ដើមទាំងស្រុង គ្រាន់តែកែអក្ខរាវិរុទ្ធខ្លះ អោយត្រឹមត្រូវតាមវចនានុក្រម តែប៉ុណ្ណោះ ចំពោះពាក្យបច្ចេកទេសខ្លះ ដែលគណៈកម្មការជំនាញទាំងពីរនៅមិនទាន់យល់ ក៏បានស្នើអោយតំណាងរដ្ឋាភិបាល មកជួយពន្យល់បន្ថែម នាពេលនេះ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជម្រាបជូនគណៈកម្មការជំនាញនៃរដ្ឋសភាថា នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ​ និងកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងជាលំដាប់ បានធ្វើអោយតម្រូវការប្រើប្រាស់អគ្គិសនី ជាពិសេសក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអត្រាមួយខ្ពស់ លើសពីលទ្ធភាពផ្គត់ផ្គង់ ដែលតម្រូវអោយក្រសួងរ៉ែ និង ថាមពលត្រូវស្វែងរកក្រុមហ៊ុនជាដៃគូមកវិនិយោគលើវិស័យថាមពលអគ្គិសនីនេះបន្ថែមទៀត។

ដើម្បីធានា និងផ្ដល់ទំនុកចិត្តអោយ​ក្រុមហ៊ុនទាំងពីរ ក្នុងការផលិតថាមពលអគ្គិសនីបម្រើសេចក្ដីត្រូវការក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលដែលមាន ក្រសួងរ៉ែ និងថាមពល និងក្រសួងពាក់ព័ន្ធជាសេនាធិការ ក៏បានរៀបចំសេចក្តីព្រាងច្បាប់ទាំងពីរឡើងមក គឺសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនអាឡិចខបភើរេសិន និងសេចក្តីព្រាងច្បាប់ស្តីពីការ​អនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនខេមបូឌានអេនើជីIIឯ,ក។

នៅក្នុងកិច្ចពិភាក្សានាពេលនេះ គណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរដ្ឋាភិបាល បានឯកភាពគ្នាលើទម្រង់អត្ថបទច្បាប់ដើមទាំងស្រុង។ ហើយ គណៈកម្មការជំនាញទាំងពីរ បានសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងពីរ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុង របៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh