ឯកឧត្ដម ឈាង វុន៖ គ្រប់ផ្នែកត្រូវធ្វើការអោយស៊ីសង្វាក់គ្នាទើបដំណើរការការងារប្រព្រឹត្តទៅរលូននឹងទទួលបានជោគជ័យ__ រដ្ឋសភាផ្តើមពិភាក្សាសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់បីផ្សេងទៀត__ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ជម្រាបជូនរដ្ឋសភាអំពីសមិទ្ធិផលនានារបស់ក្រសួងសម្រេចបានក្នុងអាណត្តិទី៥__ ប្រធានគណៈកម្មការទូរគមនាគមន៍រដ្ឋសភា ជម្រាបរដ្ឋមន្រ្តីពីការយកចិត្តទុកដាក់បញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍__ ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានបញ្ចប់ការរៀបចំខ្លឹមសារសេចក្តីព្រាងសេចក្ដីសម្រេចរបស់ខ្លួន__ សេចក្តីជូនដំណឹង ស្តីពី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបោះឆ្នោតជ្រើសតំាង ឯកឧត្តម អឹុម សួស្តី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
រដ្ឋសភាបោះឆ្នោតជ្រើសតំាង ឯកឧត្តម អឹុម សួស្តី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/15/2017 7:52:04 PM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តសម័យ​ប្រជុំរដ្ឋសភាលើកទី៨ នីតិកាល​ទី​៥ ក្រោមអធិបតី​ភាព​​ដ៏​ខ្ពង់​​ខ្ពស់ សមេ្តចអគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ​២០​១៧ វេលាម៉ោង៨:០០នាទី ដោយមានវត្តមានសមាជិករដ្ឋសភាពេល​បើក​សម័យ​ប្រជុំ​ដំបូង​មាន​ចំនួន៨២រូប។​

សម័យប្រជុំរដ្ឋសភានាពេលនេះ មានរបៀបវារៈតែមួយប៉ុណ្ណោះ គឺការ​បោះ​ឆ្នោត​ជ្រើស​តំាងស​មា​ជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញចំនួន០១រូប ដែលត្រូវជ្រើស តំាងដោយរដ្ឋសភាជំនួស ឯកឧត្តម ពិត តំាងសាន ដែល​បាន​ទទួល​មរណភាព​។ ជាលទ្ធផលអង្គប្រជុំរដ្ឋសភាបានបោះឆ្នោត​ជ្រើស​តំាង ឯកឧត្តម អឹុម សួស្តី អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ជាសមាជិក​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ ដោយទទួលបានសំឡេងព្រមចំនួន៦៦សំឡេង​។

ក្រុមប្រឹក្សាធម្មនុញ្ញគឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្រាប់​ការពារ​​ការគោរព​រដ្ឋ​ធម្មនុញ្ញបកស្រាយ​រដ្ឋធម្មនុញ្ញ និងច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត និងព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​។ ស្ថាប័ននេះ ជាអ្នកសម្រេច​អំពី​ករណី​វិវាទកម្ម​ ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​តំណាង​រាស្ដ្រ និង​ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន០១រូប និង​សមាជិក​ចំនួន០៨រូប។ ជាធម្មតា​អាណ​ត្ដិ​របស់​សមាជិក​គឺ៩ឆ្នាំ ប៉ុន្ដែ​សមាជិក​ចំនួន០៣រូប ត្រូវ បាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្ដង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន