គណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ប្រជុំរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្ត នីតិកាលទី៥__ ឯកឧត្ដម ឈាង វុន៖ សភាកម្ពុជា ឡាវ វៀតណាម នឹងរួមគ្នាជំរុញដល់រដ្ឋាភិបាលប្រទេសទាំងបី បន្តអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង__ អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ជម្រាបជូនសមាជិករដ្ឋសភាអំពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបំពានសិទ្ធិរបស់កុមារ និងស្នើសុំឲ្យជួយការពារកុមារនៅប្រទេសកម្ពុជា__ គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បន្តបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវិស័យដែលពាក់ព័ន្ធនឹងជំនាញរបស់គណៈកម្មការ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតអាមេរិក៖ រដ្ឋសភាកម្ពុជាមានតួនាទីសំខាន់ ក្នុងការជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ
និស្សិតអាមេរិក៖ រដ្ឋសភាកម្ពុជាមានតួនាទីសំខាន់ ក្នុងការជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/12/2017 8:48:33 PM )

និស្សិតផ្នែកវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិកមួយក្រុម មកពីសាកលវិទ្យាល័យ មីឆីហ្គេនភ្លីន ដែលមានគ្នាចំនួន១៥នាក់ បានធ្វើដំណើរបំពេញ ទស្សនកិច្ចសិក្សា ស្វែងយល់ ពីប្រព័ន្ធការងាររបស់រដ្ឋសភា នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ដោយបានវាយតម្លៃថា រដ្ឋសភាកម្ពុជា មានតួនាទីសំខាន់ ក្នុងការជំរុញដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការវាយតម្លៃនេះ បានធ្វើឡើងនៅពេលគណៈប្រតិភូនិស្សិត បានស្តាប់ បទបង្ហាញ ពីតួនាទីរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ពីសំណាក់ ឯកឧត្ដម សួស យ៉ារ៉ា សមាជិករដ្ឋសភា និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា

ក្នុងការធ្វើបទបង្ហាញនោះ ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍លើកឡើងថា កម្ពុជាមានព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រិត្យ អចិន្រ្តៃយ៍ មិនចូល បក្សសម្ព័ន្ធ។ ឯកឧត្តមបានជម្រាបថា កម្ពុជាបានចែកបែងស្ថាប័នដឹកនាំប្រទេសជាបី ដាច់ពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។

ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូថា រដ្ឋសភាកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦មកម្ល៉េះ ប៉ុន្តែដោយសារភ្លើងសង្រ្គាម ដែលធ្វើឲ្យកម្ពុជាមានការផ្លាស់ប្តូររបបដឹកនាំជាច្រើននាពេលកន្លងមក រដ្ឋសភារបស់កម្ពុជា ក៏បានប្រែប្រួលនិងផ្លាស់ប្តូរទៅតាមនោះដែរ។ រដ្ឋសភា កម្ពុជានាពេលបច្ចុប្បន្ននេះ បានកើតឡើងនៅឆ្នាំ១៩៩៣ គឺកើតចេញពីការបោះឆ្នោត រៀបចំឡើងដោយអង្គការសហប្រជាជាតិ បន្ទាប់ពីកម្ពុជាមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានជម្រាបក្រុមនិស្សិតសហរដ្ឋអាមេរិកយ៉ាងលម្អិត ពីតួនាទីសំខាន់ៗទាំងបីរបស់រដ្ឋសភា គឺការងារនីតិកម្ម គឺការតាក់តែងច្បាប់ និងពិនិត្យ សិក្សា អនុម័តសេចក្តីព្រាងច្បាប់។ ការងារសំខាន់មួយទៀត របស់រដ្ឋសភាគឺ ភាពជាតំណាងពលរដ្ឋ និងភារកិច្ចសំខាន់ទី៣ គឺការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងពីតួនាទីសំខាន់របស់សមាជិករដ្ឋសភា ដែលមិនមែនតំណាងឲ្យតែប្រជាពលរដ្ឋនៅក្នុងមណ្ឌលដែលខ្លួន ជាប់ឆ្នោតនោះទេ។ សមាជិករដ្ឋសភា គឺតំណាងឲ្យពលរដ្ឋទូទាំងប្រទេស។ ក្នុងភាពជាតំណាងពលរដ្ឋនេះ សមាជិករដ្ឋសភាកម្ពុជា តែងតែចុះសិក្សា ស្វែងយល់ពីសុខទុក្ខរបស់ពលរដ្ឋ និងធ្វើអន្តរាគមន៍ដោះស្រាយរាល់សំណូមពររបស់ពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល តាមរយៈប្រធានរដ្ឋសភា។

លោកស្រី Maureen Tippen តំណាងក្រុមនិសិ្សតមកពីសហរដ្ឋអាមេរិក បានថ្លែងអំណរគុណ ឯកឧត្តម សមាជិករដ្ឋសភា ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា ដែលបានចំណាយពេលវេលា ទទួលស្វាគមន៍ និងធ្វើបទបង្ហាញយ៉ាងលម្អិត មានអត្ថន័យ ផ្តល់ជាចំណេះដឹងដល់ក្រុម និស្សិតទាំងអស់។

លោកស្រីតំណាងនិស្សិតបានលើកឡើងថា បទពិសោធន៍ដែលគណៈប្រតិភូទទួលបាននាពេលនេះ គឺជាចំណេះដឹងទូទៅមួយ ដែលទទួលបាន ដោយជាក់ស្តែង ពីព្រោះនាពេលកន្លងមក ក្រុមនិស្សិតសហរដ្ឋអាមេរិក បានទទួលព័ត៌មានតិចតួចពីកម្ពុជា ហើយព័ត៌មានទទួលបានភាគច្រើនតាម បណ្តាញព័ត៌មានប៉ុណ្ណោះ។ តំណាងគណៈប្រតិភូបានវាយតំលៃខ្ពស់ចំពោះតួនាទីនិងភារកិច្ចរដ្ឋសភាកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។

បន្ទាប់ពីបានស្តាប់បទបង្ហាញ ក្រុមនិស្សិតផ្នែកវេជ្ជសាស្រ្តមកពីសហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនាកន្លែងសំខាន់ៗនៅក្នុងវិមានរដ្ឋសភា រួមមាន សាលប្រជុំពេញអង្គរដ្ឋសភាផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh