ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ក្រូច ទីប្រឹក្សារាជរដ្ឋាភិបាល
សមាជិករដ្ឋសភាអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ក្រូច ទីប្រឹក្សារាជរដ្ឋាភិបាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/10/2017 6:54:26 PM )

លោកជំទាវ ឡោក ខេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ តំណាងឲ្យសមាជិកសមាជិការដ្ឋសភា នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ បាន ដឹកនាំប្រតិភូរដ្ឋសភា ទៅគោរពវិញ្ញាណក័្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ក្រូច ទីប្រឹក្សា រាជរដ្ឋាភិបាល និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស នៅគេហដ្ឋានសព ក្នុងភូមិអូរអណ្តូង១ សង្តាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ក្រូច បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៥:២០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមសមាជិករដ្ឋសភា លោកជំទាវ ឡោក ខេង បានសម្តែងការសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ក្រូច។ លោកជំទាវចាត់ទុកមរណភាពនេះ ថាជាការបាត់បង់វីរជនស្នេហាជាតិមួយរូប និងជាការបាត់បង់​ស្វាមី ឪពុក ជីតា ដែល មានព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ម្នាក់។

សមាជិករដ្ឋសភា សូមបួងសួងសូមឲ្យវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh