វិទ្យាស្ថានសភាកម្ពុជាប្រគល់វិញ្ញាបនបត្រ និងបើកថ្នាក់ភាសាអង់គ្លេសវគ្គបន្ត សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាទាំងពីរ__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា​ លើកទី១០​ នីតិកាលទី៥ ថ្ងៃអង្គារ​ ៧កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៨__ រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា__ ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា សម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខ ជាមួយគ្រួសារសព ឯកឧត្តម ពិត តំាងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា សម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខ ជាមួយគ្រួសារសព ឯកឧត្តម ពិត តំាងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (4/21/2017 3:06:59 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិការដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ពិត តំាងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៅគេហដ្ឋានសព ក្នុងសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល តំណាងដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងសមាជិក សមាជិកា នៃរដ្ឋសភា បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះក្រុមគ្រួសារសព ឯកឧត្តម ពិត តំាងសាន

ឯកឧត្តម ពិត តំាងសាន បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដោយរោគាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ នៃរដ្ឋសភា បានគូសបញ្ជាក់ថា នេះជាការបាត់បង់បញ្ញាវន្ត និងឥស្សរជនខ្មែរមួយរូប ដែលបានលះបង់កម្លំាង​កាយ បញ្ញា ស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនរហូតមក។ លើសពីនេះ មរណភាពរបស់ ឯកឧត្តម ពិត តំាងសាន ជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ផងដែរ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានសូមឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ពិត តាំងសាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សព ឯកឧត្តម ពិត តំាងសាន នឹងរៀបចំពិធីបូជា តាមប្រពៃណី នៅមុខវត្តបុទុមវត្តី នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយសម្តេចចក្រី និងប្រទានភ្លើងបូជាសព ផងដែរ៕


អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័តមាន