ថ្ងៃ ចន្ទ ទី 24 ខែ មេសា ឆ្នាំ​ 2017
ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា សម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខ ជាមួយគ្រួសារសព ឯកឧត្តម ពិត តំាងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ __ ប្រជាពលរដ្ឋបឹងកក់ចំនួន៧គ្រួសារស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍រកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់ __ សម្តេចប្រធានរដ្ឋសភា ចាត់គណៈប្រតិរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ចូលរួមកិច្ចប្រជុំអាយប៉ានិងអាស៊ាន នៅប្រទេសហ្វីលីពិន __ ប្រទេសគុយបាអរគុណកម្ពុជា ដែលប្រកាន់ជំហរជំរុញអាមេរិកលុបចោលការហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសខ្លួន__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបុណ្យឧទ្ទិសកុសល ប្រគេនព្រះវិញ្ញាណក្ខន្ឋព្រះគ្រូ អតីតចៅអធិការវត្តក្រពើហា__ រដ្ឋសភាកម្ពុជាគាំទ្រការលុបចោលគំនាបសេដ្ឋកិច្ចរបស់អាមេរិកលើប្រទេសគុយបា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ចាត់គណៈប្រតិរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ចូលរួមកិច្ចប្រជុំអាយប៉ា និងអាស៊ាន នៅប្រទេសហ្វីលីពិន
សម្តេចប្រធានរដ្ឋសភា ចាត់គណៈប្រតិរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ចូលរួមកិច្ចប្រជុំអាយប៉ា និងអាស៊ាន នៅប្រទេសហ្វីលីពិន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/19/2017 12:59:34 AM )

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានចាត់តំណាងគឺ ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប ប្រធានក្រុមជាតិអន្តរសភាអាស៊ានកម្ពុជា និងជាប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំរវាងអន្តរសភាអាស៊ាន ( AIPA ) និងរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

ដើម្បីចូលរួមកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ នៅរសៀលថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រជុំត្រៀមជាមួយសមាជិក គណៈប្រតិភូ ក្នុងការត្រួតពិនិត្យលើខ្លឹមសារទំាងឡាយ ដែលកិច្ចប្រជុំរវាងអន្តរសភាអាស៊ាន និងអាស៊ាន នឹងលើកឡើង​។ សូមជម្រាបថា សមាជិកសភាកម្ពុជា ដែលនឹងចូលរួមកិច្ចប្រជុំ នៅប្រទេសហ្វីលីពីននេះ មានឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាតំណាងរាស្រ្ តមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម ញ៉ែម ថ្ថាវី សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ។

 

គួរជម្រាបថាយោងតាមឯកសារ ដែលរដ្ឋសភាកម្ពុជាទទួលបាន ពីប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឲ្យដឹងថា កិច្ចប្រជុំនោះ នឹងមានការជជែកគ្នា លើចំនុចយ៉ាងតិចចំនួន៣៤ ដែល  ផ្តោតលើវិស័យ នយោបាយ សេដ្ឋកិច្ច នៅក្នុងអាស៊ាន។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំពិភាក្សារវាងស្ថាប័ននីតិប្បញ្ញត្តិក្នុងអាស៊ាន គឺអន្តរសភាអាស៊ាន ( AIPA ) និងខាងរដ្ឋាភិបាល នៃសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន នេះ បានធ្វើឡើង ចំនួន៧ដងរួចមកហើយ ៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh