ថ្ងៃ សុក្រ ទី 26 ខែ ឧសភា ឆ្នាំ​ 2017


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មរណភាពសម្តេចវិបុលបញ្ញា សុខ អាន ជាការបាត់បង់កុលបុត្រស្នេហាជាតិមួយរូប
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មរណភាពសម្តេចវិបុលបញ្ញា សុខ អាន ជាការបាត់បង់កុលបុត្រស្នេហាជាតិមួយរូប
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/16/2017 6:59:51 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូរដ្ឋសភា ទៅគោរព វិញ្ញាណក្ខន្ធសព សម្តេចវិបុលបញ្ញា សុខ អាន នៅគេហដ្ឋានសព។ សម្តេចប្រធានរដ្ឋសភា ព្រមទំាងសមាជិកសមាជិកា នៃរដ្ឋសភា បានសម្តែងនូវ សមានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះក្រុមគ្រួសារសព សម្តេចវិបុលបញ្ញា សុខ អាន។ សម្តេចចក្រី ប្រធានរដ្ឋសភា បានគូស បញ្ជាក់ថា នេះជាការបាត់បង់ដ៏ធំធេងនូវកុលបុត្រស្នេហាជាតិមួយរូប ហើយក៏ជាការបាត់បង់ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយ ព្រហ្មវិហារធម៌ផងដែរ។ សម្តេចចក្រី បានសូមឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលបាន ចូលរួមចំណែកយ៉ាងសកម្ម ជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ នាពេលកន្លងមក ដោយបាន លះបង់កម្លំាងកាយ ចិត្ត ស្មារតីប្រកបដោយមនសិការខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការ​កសាងសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។

សូមជម្រាបថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព កាលពីវេលា​ម៉ោង ១៨:៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យនាទីក្រុងប៉េកំាង ប្រទេសចិន ដោយរោគាពាធ។

ព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង មន្ទីរ ស្ថាប័ន របស់រាជរដ្ឋាភិបាល និងប្រជាជនគ្រប់ជាន់ថ្នាក់ បានសម្តែងការសោកស្តាយ យ៉ាងក្រៃលែង និងក្រៀមក្រំបំផុត ចំពោះការបាត់បង់ សម្តេចវិបុលបញ្ញា សុខ អាន នៅពេលនេះ ដោយបានចាត់ទុក្ខថា នេះជាការបាត់បង់ឥស្សរជន ដ៏ឆ្នើមមួយរូបរបស់កម្ពុជា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh