គណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ប្រជុំរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្ត នីតិកាលទី៥__ ឯកឧត្ដម ឈាង វុន៖ សភាកម្ពុជា ឡាវ វៀតណាម នឹងរួមគ្នាជំរុញដល់រដ្ឋាភិបាលប្រទេសទាំងបី បន្តអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម អោយមានការរីកចម្រើនឡើង__ អង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ជម្រាបជូនសមាជិករដ្ឋសភាអំពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបំពានសិទ្ធិរបស់កុមារ និងស្នើសុំឲ្យជួយការពារកុមារនៅប្រទេសកម្ពុជា__ គណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា បន្តបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវិស័យដែលពាក់ព័ន្ធនឹងជំនាញរបស់គណៈកម្មការ ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជំរុញដល់អាជ្ញាធរខេត្តរតនគិរី បន្តខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយក្នុងនាមជាអ្នកបម្រើពលរដ្ឋគឺត្រូវផ្សាខ្លួនឲ្យជិតបំផុតជាមួយនឹងប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ជំរុញដល់អាជ្ញាធរខេត្តរតនគិរី បន្តខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយក្នុងនាមជាអ្នកបម្រើពលរដ្ឋគឺត្រូវផ្សាខ្លួនឲ្យជិតបំផុតជាមួយនឹងប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/24/2017 12:44:18 AM )

នៅក្នុងដំណើរ ចុះបំពេញបេសកកម្ម នៅតាមបណ្ដាខេត្តភូមិភាគឦសានជាបន្តបន្ទាប់ នៅថ្ងៃទី២២ និងទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈប្រតិភូ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញការងារនៅខេត្ត រតនគិរី ដើម្បីសិក្សាស្វែងយល់ពីវិស័យពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ​​។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី។

ឯកឧត្តមបណ្ឌិត ក៏បានជម្រាបពីកិច្ចការងារមួយចំនួន ដែលជាកាតព្វកិច្ចរបស់តំណាងរាស្ត្រត្រូវធ្វើ និងគោលបំណងនៃការចុះមកសិក្សាស្វែងយល់ពី ការងារមួយចំនួនដែលទាក់ទងនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ​នៅក្នុងខេត្តរតនគិរីនេះ។​

ឯកឧត្តម ញ៉ែម សំអឿន អភិបាលស្តីទីខេត្តរតនគិរី និងថ្នាក់ដឹកនាំមន្ទីរជំនាញរបស់រដ្ឋបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងារ មួយចំនួនជូនគណៈប្រតិភូគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាបានជ្រាប។ ដោយអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមាន ការចូលរួមពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានបានធ្វើឲ្យដំណើរការអភិវឌ្ឍន៍នៅក្នុងខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋ មានការរីកចម្រើនគួរឲ្យកត់សំគាល់។

ឯកឧត្តមបន្តថា ទោះបីជាខេត្តភូមិភាគឦសាននេះមានអំណោយផលខាងវិស័យកសិកម្ម តែខេត្តរតនគិរីក៏មានសក្ដានុពលខាងវិស័យទេសចរណ៍ដែរ ដោយខេត្តមាន តំបន់រមណីយ​ដ្ឋានទេសចរណ៍ សម្រស់ធម្មជាតិស្រស់ស្អាត មានទឹកជ្រោះជាច្រើនកន្លែង មានជនជាតិភាគតិចចម្រុះ មានជម្រក សត្វព្រៃ មានទាំងប្រាសាទបុរាណថែមទៀត។​ ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តក៏បាន លើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលខេត្តបានជួបប្រទះ និងបានសំណូមពរ ដល់គណៈកម្មការនៃរដ្ឋសភា សូមជួយជំរុញបន្ថែមទៀតឲ្យមានការវិនិយោគផ្នែកទេសចរណ៍នៅខេត្តភូមិភាគឦសាននេះផង។

ដោយឡែក លោក ជ័យ មាលា អនុប្រធានសាលាដំបូងខេត្ត ក៏បានមានប្រសាសន៍ ជម្រាបជូនពីការងារមួយ​​ចំនួន ទាក់ទងនឹងវិស័យតុលាការ ដែលមន្រ្តីបម្រើការងារ ទាំងស្ថាប័នអយ្យការ និងស្ថាប័នតុលាការ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចខ្លួនយ៉ាងសកម្ម។ លោកបានបញ្ជាក់ថា ដោយ អនុវត្តទៅតាមនីតិវិធី និងគោលការណ៍ច្បាប់ដែលបានកំណត់ មានបញ្ហាជាច្រើនត្រូវបានដោះស្រាយបានជាបន្តបន្ទាប់។ តែការបំពេញការងារសព្វថ្ងៃ ក៏នៅជួបផលលំបាកខ្លះៗ ក្នុងការអនុវត្តច្បាប់ ដូចជាបទល្មើសមួយចំនួន ទាក់ទងនឹងគ្រឿងញៀន ការកាប់រានព្រៃ អំពើហិង្សាក្នុងគ្រួសារ​ ការជួញដូរ សត្វព្រៃ និងទំនាស់ដីធ្លីជាដើម។ ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានវាយតម្លៃខ្ពស់ ចំពោះការទទួលខុសត្រូវរបស់អាជ្ញាធរ​ខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំ និងជំរុញដល់អាជ្ញាធរ បន្តខិតខំដោះស្រាយបញ្ហា ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ពិសេសក្នុងនាមជាអ្នកបម្រើពលរដ្ឋ គឺត្រូវផ្សាខ្លួនឲ្យជិតបំផុត ជាមួយនឹងប្រជាពលរដ្ឋ។ ចំពោះសំណូមពរ របស់អាជ្ញាធរខេត្ត ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា នឹងពាំនាំយក ទៅជម្រាបជូន សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជូនព័ត៌មានទៅក្រសួងពាក់ព័ន្ធដើម្បីធ្វើការពិនិត្យ និងដោះស្រាយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh