គណៈកម្មការផែនការ វិនិយោគ រដ្ឋសភា ជំរុញកសិដ្ឋានដំាដុះដើមអាកាសស្យ៉ានៅខេត្តព្រះសីហនុធ្វើជាគំរូដល់កន្លែងផ្សេងទៀត__ គណៈកម្មការអប់រំរដ្ឋសភា និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពី "ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌសកល និងកម្ពុជា"__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តស៊ីឈួន ប្រទេសចិន__ រដ្ឋសភារៀបចំពិធីសូត្រមន្ត បង្សុកូល និងមានការសម្តែងរបាំត្រុដិ សម្រាប់អបអរសាទរឆ្នាំថ្មី__ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនពរ សម្តេចប្រធានរដ្ឋសភា ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ៕


ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » ក្រុមអង្គការសង្គមស៊ីវិល សិក្សាស្វែងយល់ពីលទ្ធផលការងាររបស់គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា
ក្រុមអង្គការសង្គមស៊ីវិល សិក្សាស្វែងយល់ពីលទ្ធផលការងាររបស់គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/22/2017 8:25:01 PM )

ក្រុមអង្គការ សង្គមស៊ីវិលមួយក្រុម ដឹកនាំដោយ វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) បានចូលជួបពិភាក្សា ការងារជាមួយ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៅវិមានរដ្ឋសភា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកបណ្ឌិត តឹក វណ្ណារ៉ា បានលើកឡើងថា គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា មានតួនាទីសំខាន់ក្នុងការទទួលពាក្យបណ្តឹង ឬលិខិតអន្តរាគមន៍ នានាពីពលរដ្ឋ ដូចករណីទំនាស់ដីធ្លីជាដើម។ “យើងខ្ញុំជាក្រុមអង្គការ ចង់ដឹងពីលទ្ធផលការងារ ដែលគណៈកម្មការសម្រេចបាន នៅក្នុងឆ្នាំ២០១៦ មកនេះ” នេះជាការបញ្ជាក់របស់ លោក តឹក វណ្ណារ៉ា

ឯកឧត្ដម អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានស្វាគមន៍ចំពោះការ ចូលរួមក្នុងសកម្មភាពជួយសង្គមរបស់អង្គការទំាងអស់នាពេលកន្លងមក និងទៅថ្ងៃអនាគត។ ឯកឧត្តមបានលើកឡើងថា រយៈពេល១ឆ្នាំកន្លងមកនេះ គណៈកម្មការបានធ្វើអន្តរាគមន៍ និងសម្របសម្រួលបណ្តឹងជូនប្រជាពលរដ្ឋបានទាន់ពេលវេលាជាច្រើនករណីទៅតាមនីតិវិធីរបស់រដ្ឋសភា។

ឯកឧត្ដមបានគូសបញ្ជាក់ថា ក្នុងនាមប្រធានគណៈកម្មការ ឯកឧត្ដមតែងតែ លើកឡើងនូវសំណូមពរ បញ្ហា និងកង្វល់របស់ពលរដ្ឋ ទៅកាន់ស្ថាប័ន ពាក់ព័ន្ធនានា តាមរយៈសម្តេចប្រធានរដ្ឋសភា។ ឯកឧត្ដម​ អេង ឆៃអ៊ាង បានសម្តែងក្តីរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គការ សង្គមស៊ីវិលបន្តទៀត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន