សមាជិកសភាតំបន់អាស៊ី២៥ប្រទេស នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែតុលាខាងមុខនេះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១ របស់សភាតំបន់ស៊ី នៅរាជធានីភ្នំពេញ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំសម្រេចរបៀបវារៈចំនួនបី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី( APA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » ឯកអគ្គរដ្ឋទូតប្រទេសគុយបា ស្នើក្រុមមិត្តភាពសភា កម្ពុជា-គុយបា គំាទ្រនិងសហការដល់បេសកកម្មការទូត ក្នុងការពង្រឹងបន្ថែមចំណងមិត្តភាពប្រទេសទំាងពីរ
ឯកអគ្គរដ្ឋទូតប្រទេសគុយបា ស្នើក្រុមមិត្តភាពសភា កម្ពុជា-គុយបា គំាទ្រនិងសហការដល់បេសកកម្មការទូត ក្នុងការពង្រឹងបន្ថែមចំណងមិត្តភាពប្រទេសទំាងពីរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/24/2017 7:08:56 PM )

ឯកឧត្តម Juan de Jesus Hidalgo Gato perez ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា បានស្នើសុំការគាំទ្រ និងកិច្ចសហការពី ប្រធានក្រុមមិត្តភាពសភា កម្ពុជា-គុយបា ចំពោះបេសកកម្មការទូត​របស់ខ្លួននៅកម្ពុជា ដើម្បីមានលទ្ធភាពពេញលេញ ក្នុងការពង្រឹងពង្រីកចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងគុយបាឲ្យរឹងមាំថែមទៀត។

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ មានជំនួបពិភាក្សាការងាររវាង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាប្រធាន ក្រុមមិត្តភាពសភាកម្ពុជា-គុយ​បា ជាមួយ ឯកឧត្តម Juan de Jesus Hidalgo Gato perez ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា។ បន្ថែមពីការស្នើសុំដូចខាងលើ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគំាទ្រ ប្រទេសគុយបា នៅលើឆាកអន្តរ​ជាតិ នាពេល កន្លងមក។

នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទំាងពីរ បានលើកឡើងពី ចំណងមិត្តភាពដ៏ល្អ រវាងប្រទេសកម្ពុជា និងគុយបា ដែល​មានតំាងពីយូរមកហើយ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត​ ក៏បានជំរុញដល់ក្រុមមិត្តភាពសភាប្រទេសទំាងពីរឲ្យមានការផ្លាស់ប្តូរ បទពិសោធន៍ការងារគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យរឹងមាំទ្វេឡើង។

ឯកឧត្តម Juan de Jesus Hidalgo Gato perez បានអញ្ជើញ លោកជំទាវ និន សាផុន ដឹកនាំគណៈប្រតិភូ​ ក្រុមមិត្តភាពសភា កម្ពុជា-គុយបា ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសគុយបា នាខែកញ្ញា ក្នុងឆ្នាំ២០១៧​ ខាងមុខនេះ ។

លោកជំទាវ និន សាផុន បានថ្លែងអំណរគុណនិងគំាទ្រចំពោះការលើកឡើងរបស់ ឯកឧត្តមឯក​អគ្គរដ្ឋទូត​។ ឆ្លៀតឱកាសនោះ លោកជំទាវបានពាំនាំ នូវការរំលែកទុក្ខរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជូនប្រជាជនគុយប៉ា និងថ្នាក់ដឹកនាំគុយបាទំាងអស់ ចំពោះមរណៈភាពរបស់ ឯកឧត្តម ហ្វីដែលកាស្ត្រូ (Fidel Castro) អតីតប្រធានាធិបតីប្រទេសគុយបា ដែលបានទទួលមរណៈភាពកាលពីពេលកន្លង​​ទៅនេះ។

ចំពោះការគោរពអញ្ជើញលោកជំទាវ ទៅបំពេញទស្សនកិច្ចនៅគុយបា លោកជំទាវ និន សាផុន បានឆ្លើយតបថា នឹងរកពេលវេលាសមស្រប ដើម្បីទៅ បំពេញទស្សនកិច្ចនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh