ឯកឧត្តម ឈាង វុន ចែករំលែកពីការជោគជ័យក្នុងវិស័យការទូតរដ្ឋសភាកម្ពុជា ដល់គណៈប្រតិភូខេត្តប៊ិញភៀក ប្រទេសវៀតណាម__ រដ្ឋសភាពិនិត្យ សិក្សាលើសេចក្តីព្រាងគម្រោងថវិការបស់ខ្លួនប្រចំាឆ្នាំ២០១៨__ ខេត្តប៊ិញភៀក ប្រទេសវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ខេត្តស្វាយរៀង និងខេត្តសៀមរាបរបស់កម្ពុជា__ និស្សិតមកពីខេត្តបាត់ដំបងធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ច ស្ថាប័នកំពូលនេះ__ ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តឧត្តរមានជ័យ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលករ__ មន្រ្តីសភា៥០ប្រទេស រួមទំាងកម្ពុជា ចូលរួមសន្និសីទ ពង្រឹងការងារស្រាវជ្រាវ កិច្ចការបណ្ណាល័យ និងបច្ចេកវិទ្យា នៅប្រទេសប៉ូឡូញ ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ប្រទេសជប៉ុនគំាទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ក្នុងឆ្នាំ២០១៩
ប្រទេសជប៉ុនគំាទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) ក្នុងឆ្នាំ២០១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/18/2017 6:30:14 PM )

ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសហ្វីជី ឯកឧត្តម ឈាង វុន ប្រធានគណៈប្រតិភូសភា កម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Hirofumi Nakasome ប្រធានគណៈប្រតិភូសភាជប៉ុន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

នៅក្នុងជំនួបនេះ ឯកឧត្តម Hirofumi Nakasome បានជម្រាបជូន ឯកឧត្តម ឈាង វុន ថា គណៈប្រតិភូសភាប្រទេសជប៉ុន នឹងរាយការណ៍ជូន គណៈកម្មាធិការប្រតិបត្តិ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ពីការស្នើសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០១៩ ខាងមុខ។ ឯកឧត្តមបានគូសបញ្ជាក់ថា សភាជប៉ុនគំាទ្របេក្ខភាព សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ  ហើយជប៉ុនបានត្រៀម សហការជួយសភាកម្ពុជាក្នុងការ រៀបចំកិច្ចប្រជុំប្រចំាឆ្នាំនេះ ឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ ភាគីជប៉ុនបានស្នើដល់សភាកម្ពុជា កំណ​ត់កាលបរិច្ឆេទនិងទីតាំង សម្រាប់រៀបចំ កិច្ចប្រជុំនោះ ឱ្យបានជាក់លាក់នៅក្នុងឆ្នាំ២០១៨​។

ឯកឧត្តម Hirofumi Nakasome បានគូសបញ្ជាក់ថា សភាជប៉ុននឹងជួបពិភាក្សាបញ្ហានេះ ជាមួយប្រតិភូសភាកម្ពុជាម្តងទៀត នៅប្រទេសវៀតណាម ក្នុងអំឡុងពេលកិច្ចប្រជុំ(APPF) ឆ្នាំ២០១៨។

ឯកឧត្តម ឈាង វុន​ បានថ្លែងអំណរគុណដល់រដ្ឋសភារដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានជួយគំាទ្រកម្ពុជាក្នុងការស្វែងរកសន្តិភាពនៅឆ្នាំ១៩៩១ ហើយមកទល់បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានផ្តល់ជំនួយបច្ចេកទេស ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបោសសម្អាតមីននៅកម្ពុជា និងវិស័យជាច្រើនទៀត។  ជាមួយគ្នានេះ ឯកឧត្តមស្នើសុំឲ្យប្រធានប្រតិភូសភាជប៉ុន ជួយជំរុញអ្នកវិនិយោគទុនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាឲ្យបាន ច្រើនថែមទៀតផងដែរ។

ចំពោះការលើកឡើងរបស់ ឯកឧត្តមប្រធានគណៈប្រតិភូសភាជប៉ុន ពីការទទួលធ្វើ ជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នំា របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០១៩នោះ ឯកឧត្តម និងរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា នៅពេលគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh