អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » និសិ្សតពេទ្យសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ ការងាររដ្ឋសភាកម្ពុជា
និសិ្សតពេទ្យសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ ការងាររដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/4/2017 8:07:40 PM )

ក្រុមនិសិ្សតគិលានុបដ្ឋាក សហរដ្ឋអាមេរិក ចំនួន៤៥នាក់ មកពីសកលវិទ្យាល័យ ពីរផ្សេងគ្នា គឺសកលវិទ្យា Edgwood College Wisconsin និងសកលវិទ្យាល័យ Lehigh University Pensylvania បានមកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី០៣​ ខែមករា ​ឆ្នាំ២០១៧ តាមរយៈ លោកជំទាវ ទេព សុទ្ធី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តម យ៉ែម បុញ្ញប្ញទ្ធិ ប្រធានគណៈអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ជាអ្នកធ្វើបទបង្ហាញអំពីស្ថាប័ន​រដ្ឋសភា ដល់ក្រុមនិស្សិតអាមេរិកនៅក្នុងឱកាសនោះ។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនៅពេលនេះ ដោយឯកឧត្ត​មចាត់ទុកថា នេះជាផ្នែកសំខាន់មួយសម្រាប់ឲ្យ ជនជាតិបរទេសបានស្គាល់ពីដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិសេសបានដឹងពីតួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជា។

នៅក្នុងបទបង្ហាញយ៉ាងលម្អិត ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងថាប្រទេសកម្ពុជាមានស្ថាប័នសភា តាំងពីឆ្នាំ១៩៤៦មកម្ល៉េះ។ សភាកម្ពុជា បានផ្លាស់ប្តូរជាច្រើនដំណាក់កាល និងច្រើនរបប ហើយរដ្ឋសភាកម្ពុជាបច្ចុប្បន្ននេះ បានកើតឡើងតាមរយៈ ការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលរៀបចំ ឡើងដោយអង្គការសហប្រជាជាតិ ហើយរដ្ឋសភាមានអាណត្តិ៥ឆ្នាំ។ កម្ពុជារៀបចំការបោះឆ្នោតជាសកល ដែលពលរដ្ឋខ្មែរ ដែលមានអាយុពី១៨ឆ្នាំ ឡើង គឺមានសិទ្ធិចូលរួមបោះឆ្នោត។

ចំណែក ឯកឧត្ដម ​យ៉ែម បុញ្ញប្ញទ្ធិ បានលើកឡើងថា រដ្ឋសភាកម្ពុជាមានភារៈកិច្ចសំខាន់បី គឺការតាក់តែងច្បាប់ ឃ្លាំមើលការអនុវត្តច្បាប់របស់ រាជរដ្ឋាភិបាល និងជាតំណាងរបស់ពល​​​រ​​ដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមាជិករដ្ឋសភា ជាតំណាងពលរដ្ឋនៅទូទំាងប្រទេស បើទោះបី តំណាងរាស្រ្តម្នាក់ៗ មានមណ្ឌលឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតឲ្យយ៉ាងណាក្តី។

ឯកឧត្តមបន្តថា នៅក្នុងមួយឆ្នាំសមាជិករដ្ឋសភា ត្រូវចូលរួមប្រជុំពេញអង្គរដ្ឋសភា ចំនួន២ដង​ ដែលក្នុងសម័យប្រជុំរដ្ឋសភាមួយដង ឬមួយលើក មានរយៈពេល៣ខែ ដើម្បីពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់និងសេចក្ដីស្នើច្បាប់ និងលិខិតបទដ្ឋាននានា ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិក្នុង ក្របខណ្ឌជាតិ និងអន្តរជាតិ។

ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងបន្តថា ចំណែក៦ខែទៀត សមាជិក សមាជិការដ្ឋសភាត្រូវចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ ពលរដ្ឋ និងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ហើយរាល់បញ្ហាទុក្ខលំបាករបស់ពលរដ្ឋ តំណាងរាស្រ្តនឹងជូនដំណឹង ឬធ្វើលិខិតសូមអន្តរាគមន៍ទៅ រាជរដ្ឋាភិបាល តាមរយៈប្រធានរដ្ឋសភា។

លោក Claude Rochon ដែលជាប្រធានដឹកនាំប្រតិភូនិស្សិតសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅពេលនេះ បាន​ចាត់ទុកដំណើរទស្សនកិច្ចនេះថា មានសារៈសំខាន់ក្នុងការផ្តល់ចំណេះទូទៅ ដល់ក្រុមនិស្សិតពេទ្យរបស់សហរដ្ឋអាមេរិក ពីព្រោះថាកន្លងមកពួកគេបានទទួលព័ត៌មានតិចតួចពីរដ្ឋសភា កម្ពុជា។ លោកថា ជាទូទៅនៅលើពិភពលោក គេបានស្គាល់កម្ពុជា តាមរយៈប្រាសាទអង្គរវត្ត។

ជាមួយគ្នានេះ លោក Claude Rochon បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជា និងបានកោតសរសើរពីលទ្ធផលការងារដែល ស្ថាប័នរដ្ឋសភា ពិសេសតំណាងរាស្រ្តទំាងអស់ បានបំពេញការងារជូនប្រទេសជាតិ និងប្រជាជនរហូតមក៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន