ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ APPF ពិនិត្យលទ្ធផលការងារ និងទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប__ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អនុប្រធានរដ្ឋសភាសាធារណរដ្ឋបារាំង បានអញ្ជើញដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ធ្នូនេះ__ អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » គណៈកម្មការទី៧នៃរដ្ឋសភា សិក្សាស្វែងយល់ពីការងាររបស់ក្រសួងធម្មការ និងសាសនា
គណៈកម្មការទី៧នៃរដ្ឋសភា សិក្សាស្វែងយល់ពីការងាររបស់ក្រសួងធម្មការ និងសាសនា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/19/2016 1:23:22 AM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហែម ខន ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញចុះទៅជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងធម្មការនិងសាសនា និងមន្ត្រីក្រោមឱវាទនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៃក្រសួងធម្មការនិងសាសនា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

ឯកឧត្តម ហែម ខន ប្រធានស្តីទីនៃគណៈកម្មការទី៧ បានមានប្រសាសន៍ថា កិច្ចពិភាក្សានាពេលនេះគឺគណៈកម្មការទី៧ ចង់សិក្សាស្វែងយល់ពី លទ្ធផលការងាររបស់ក្រសួង និងការងារនៅវិទ្យាស្ថាននៃ ពុទ្ធសាសនបណ្ឌិត្យ។

ឯកឧត្តម ហែម ខន ក៏បានឲ្យដឹងដែរថា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាក៏នឹងប្រមូល ព័ត៌មានផ្សេងៗពីតាមស្ថាប័ន ក្រសួង ខេត្ត ក្រុងពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ និងពីប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលពីការអនុវត្ត ការងាររបស់វិស័យទាំងនោះ ថាតើវាសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ ដែរឬទេ ហើយមានចំណុចប្រឈម និងសំណូមពរអ្វីខ្លះ។

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល បានបន្តជំរុញលើកកម្ពស់តួនាទីសាសនា ពិសេសគឺព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្នុងការចូលរួមផ្តល់ការអប់រំផ្នែក គុណធម៌ សីលធម៌ និងចរិយាធម៌ ព្រមទាំងការធានាសុខដុមរមនានៅក្នុងសង្គមកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា ក្រសួងក៏បានបង្កើតការអប់រំ ជាពិសេសដល់ស្រទាប់យុវជននិងកុមារ ឲ្យយល់ដឹងច្បាស់ពីតម្លៃដ៏ល្អ នៃវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ហើយចូលរួមថែរក្សា លើកតម្លើងនិងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកកាត់បន្ថយឥទ្ធិពលវប្បធម៌អវិជ្ជមានពីបរទេស ។

ឯកឧត្តម ហ៊ឹម ឆែម បានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានសម្រេចជោគជ័យជាច្រើនជូនសង្គមជាតិ ដោយបាន រៀបចំនូវកម្រងសៀវភៅព្រះត្រៃបិដកភាសាខ្មែរ មានចំនួន១១០ភាគ កម្រងសៀវភៅទស្សនាវដ្តីកម្ពុជសុរិយា ដែលជាសៀវភៅទស្សនាវដ្តីភាសាខ្មែរ ដំបូងគេបំផុតនៅកម្ពុជា ហើយដែលសព្វថ្ងៃនៅតែបន្តបោះពុម្ពជាទៀងទាត់ កម្រងសៀវភៅប្រជុំរឿងព្រេងខ្មែរចំនួន៩ភាគ និងកំពុងរៀបចំបោះពុម្ព ភាគទី១០ ដោយពិនិត្យមើលឯកសារដែលមាននៅក្នុងមីក្រូហ្វីលចាស់ៗ  កម្រងសៀវភៅព្រះរាជពិធីទ្វារទសមាស និងសៀវភៅពាក់ព័ន្ធនឹងការរៀន ការស្រាវជ្រាវភាសាបាលី និងកម្រងសៀវភៅផ្សេងៗជាច្រើនទៀត។ ជាមួយនោះដែរវិទ្យាស្ថានបានដាក់ទិសដៅក្នុងរយៈពេលប្រាំឆ្នាំគឺ (២០១៣- ២០១៨) វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នឹងខិតខំពង្រឹងសមត្ថភាពជំនាញរបស់ បុគ្គលិករៀបចំអភិរក្សសាស្ត្រាស្លឹករឹត ដែលនៅសេសសល់តាម វត្តអារាមនានាដើម្បីបោះពុម្ពផ្សាយ និងបន្តបោះពុម្ពផ្សាយទស្សនាវដ្តីកម្ពុជសុរិយា ព្រមទាំងស្រាវជ្រាវលើប្រធានបទពាក់ព័ន្ធ នឹងវប្បធម៌សាសនា តាមបែបវិទ្យាសាស្ត្រ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យរដ្ឋសភាជួយជ្រោមជ្រែងលើកម្មវិធី ការបង្ហាត់បង្រៀននូវទំនៀមទម្លាប់ ប្រពៃណី សាសនា នៅក្នុង ម៉ោងសិក្សារបស់សិស្ស មួយសប្តាហ៍ ឲ្យបានមួយម៉ោង ដើម្បីឲ្យសិស្សមានរបៀបរៀបរយល្អ និងដើម្បីជាការយល់ដឹងចំពោះធម៌វិន័យពុទ្ធសាសនាផង។

ឯកឧត្តម ហែម ខន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រសួងធម្មការ និងសាសនា ក៏ដូចជាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំងមន្ត្រីរាជការនៃក្រសួងទាំងអស់ ដែលបានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ក្នុងការផ្សព្វផ្សាយ ថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ក៏បានទទួលយកនូវសំណើររបស់ក្រសួងធម្មការនិងសាសនា ដើម្បីយក ទៅពិភាក្សាជាមួយស្ថាប័ន ក៏ដូចជាក្រសួងពាក់ព័ន្ធនានាបន្ថែមទៀត៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន