សមាជិកសភាតំបន់អាស៊ី២៥ប្រទេស នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែតុលាខាងមុខនេះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១ របស់សភាតំបន់ស៊ី នៅរាជធានីភ្នំពេញ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំសម្រេចរបៀបវារៈចំនួនបី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី( APA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ទំព័រមុខ » គណៈកម្មការទី១០ » សកម្មភាព » ប្រធានគណៈកម្មការប្រឆំាងអំពើពុករលួយរដ្ឋសភា លើកបញ្ហាការចូលនេសាទរបស់ជនជាតិបរទេស ទំនិញគេចពន្ធ ជូនអាជ្ញាធរខេត្តកោះកុងជួយដោះស្រាយ
ប្រធានគណៈកម្មការប្រឆំាងអំពើពុករលួយរដ្ឋសភា លើកបញ្ហាការចូលនេសាទរបស់ជនជាតិបរទេស ទំនិញគេចពន្ធ ជូនអាជ្ញាធរខេត្តកោះកុងជួយដោះស្រាយ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/29/2015 5:40:42 PM )

បញ្ហាកង្វល់របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង មួយចំនួន រួមមានបញ្ហាជន បរទេសចូលមកនេសាទខុសច្បាប់ ក្នុងដែនសមុទ្រកម្ពុជា បញ្ហាទំនិញ គេចពន្ធ បញ្ហាវិវាទដីធ្លី ការបូមខ្សាច់ ត្រូវបាន ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ នៃ​​រដ្ឋ​​សភា លើកយកមកជជែកជាមួយ ថ្នាក់ដឹកនាំខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត កាលពីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាខេត្តកោះកុង ក្នុងខណៈដែរ​  ឯក​ឧត្ត​ម ​បានដឹកនាំសមាជិកសមាជិកាគណៈកម្មការ ចុះបំ​ពេ​ញ​បេសកកម្មនៅក្នុង​ខេត្តនេះ ដើម្បីពិនិត្យសិក្សាលើវិស័យការងារ ដែល​ពាក់ព័ន្ធនឹង​ភារកិច្ចទទួលខុសត្រូវរបស់គណៈ​កម្ម​​ការ ។

នៅចំពោះមុខថ្នាក់ដឹកនាំខេត្តដែលមានវត្តមាន ឯកឧត្តម ផៃ ធូនផ្លាម​កេសន អភិ​  បាល​ខេត្តស្តីទី ខេត្តកោះកុង ឯកឧត្តម ហូរ វ៉ាន់ បានសំណូមពរដល់ អាជ្ញាធរខេត្ត​ ជួយដោះស្រាយបញ្ហាខាងលើ ជូនពលរដ្ឋ ពីព្រោះជាកង្វល់របស់ពលរដ្ឋ និងបានធ្វើឱ្យប៉ះពាល់ដល់ជីវភាព ប្រចាំថ្ងៃរបស់ពួកគាត់ ប៉ះពាល់ ដល់ប្រាក់ចំណូលជាតិ បរិស្ថាន និងសុខភាពរបស់ពលរដ្ឋផងដែរ។

ឯកឧត្តម ផៃ ធូនផ្លាមកេសន បានមានប្រសាសន៍ថា កន្លងមកមានការលួចចូលនេសាទ របស់ជនជាតិថៃ និងវៀតណាមនៅលើដែនសមុទ្រកម្ពុជា ប៉ុន្តែអាជ្ញាធរខេត្តតែងតែ​ចុះបង្រ្កាបជាប្រចាំ។ ឯកឧត្តមអភិបាលខេត្តស្តីទី បានគូសបញ្ជាក់ថាចំពោះបទល្មើសនេសាទដែលបង្កឡើងដោយជនជាតិថៃ អាជ្ញាធរកម្ពុជាបានជួបប្រជុំជាមួយអាជ្ញាធរថៃ និងបានជំរុញឲ្យមានកិច្ចសហការគ្នា ក្នុងការទប់ស្កាត់កុំឲ្យជនជាតិថៃ ចូលមកនេសាទលើដែនសមុទ្រ កម្ពុជា។ ប្រការនេះភាគីថៃបានយល់ស្រប ព្រមទាំងបានបង្កើតគណៈកម្មការមួយរួមគ្នា រវាងខេត្តជាប់ព្រំដែនប្រទេសទំាងពីរ សម្រាប់ទទួលបន្ទុក ដោះស្រាយបញ្ហា​នេះ។

ឯកឧត្តម ផៃ ធូនផ្លាមកេសន មានប្រសាសន៍បន្ថែមថា ចំណែកបទល្មើសដែលបង្កឡើងដោយជនជាតិវៀតណាមវិញ អា​ជ្ញា​ធរ​កម្ពុជា វៀតណាម ពុំទាន់មានកិច្ចព្រមព្រៀងជា​មួយ​គ្នាទេ ប៉ុន្តែចំពោះវិ​ធានទប់ស្កាត់ គឺអាជ្ញាធរខេត្តកោះកុងបានខិតខំចាត់វិធានការដោយចុះល្បាតជាប្រចំា ហើយបើមាន ករណីលួចចូលមកនេសាទមែននោះ គឺអាជ្ញាធរខេត្តតែងតែអនុវត្តទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហូរ វ៉ាន់ បានអញ្ជើញចុះបំពេញបេសកកម្ម នៅខេត្តកោះកុង រយៈពេលបីថ្ងៃ គឺចាប់ពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។ នៅក្នុងជំនួបពិភាក្សាការងារ​ ជាមួយថ្នាក់ដឹក​នាំ​ ខេត្តកោះកុង និងមន្រ្តីពាក់ព័ន្ធ ឯកឧត្តម ហូរ វ៉ាន់ បានជំរុញដល់អា​ជ្ញា​ធរទំាងអស់ ខិតខំឆ្លើយ​តបដោះស្រាយរាល់បញ្ហាទំាងឡាយ ដែលជាកង្វល់របស់ ប្រ​ជា​ពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

សូមជម្រាបដែរថា នៅក្នុងដំណើរចុះបំពេញបេសកកម្មនេះ គណៈប្រតិភូនៃគណៈកម្ម​ការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ នៃរដ្ឋសភា បានចុះទៅពិនិត្យបញ្ហា      ទំនាស់ដីធ្លីនៅ​ស្រុកមណ្ឌលសីម៉ា ផងដែរ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh