ថ្ងៃ ព្រហស្បត្តិ៏ ទី 27 ខែ មេសា ឆ្នាំ​ 2017


ទំព័រមុខ » គណៈកម្មការទី៥ » តួនាទី-ភារកិច្ច » រដ្ឋសភាសាធារណៈរដ្ឋកូរ៉េ ស្នើសុំរដ្ឋសភាកម្ពុជា គាំទ្រការបង្កើតសហព័ន្ធ សភាជាតិ សុខាភិបាល អាស៊ីប៉ាស៊ីហ្វីក នៃសាធារណៈរដ្ឋកូរ៉េ
រដ្ឋសភាសាធារណៈរដ្ឋកូរ៉េ ស្នើសុំរដ្ឋសភាកម្ពុជា គាំទ្រការបង្កើតសហព័ន្ធ សភាជាតិ សុខាភិបាល អាស៊ីប៉ាស៊ីហ្វីក នៃសាធារណៈរដ្ឋកូរ៉េ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (6/5/2015 4:04:58 PM )

ឯកឧត្តម ឈាង វុនប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន និងលោកជំទាវ កែ សុវណ្ណរតន៍​ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ចាជីវៈ និងកិច្ចការនារី នៃ​រដ្ឋសភា​ព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម គីម ជុងជីន( KIM CHOON JIN ) អនុប្រធានគណៈកម្មការសុខាភិបាល និង​សង្គម​កិច្ច រដ្ឋសភានៃ សាធារណៈរដ្ឋកូរ៉េ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

​នៅក្នុងជំនួបពិភាក្សានោះ​ គណៈប្រតិភូ​រដ្ឋ​សភាសា​ធារ​ណៈរដ្ឋកូរ៉េ​ បាន​ស្នើសុំ​រដ្ឋសភាកម្ពុជា ​គាំទ្រការបង្កើតសហព័ន្ធសភា ជាតិសុខាភិបាល អាស៊ីប៉ា ស៊ីហ្វីក នៃ​សាធារ​ណៈរដ្ឋ​​កូរ៉េ ។ ឯកឧត្តម គីម ជុងជីន បានលើកឡើងថា  សាធារ​ណៈរដ្ឋកូរ៉េ​ មានគម្រោង​បង្កើត​សហព័ន្ធសភា ជាតិសុខាភិបាល អាស៊ីប៉ាស៊ីហ្វីក ក្នុងគោលបំណងចែករម្លែក ផ្លាស់ប្តូរព័ត៌មានក្នុងករណីមានមេរោគ​ថ្មីៗ ​ដែល​បានកំពុង​កើតឡើងនៅក្នុងពិភពលោក។ ឯកឧត្តម ប្រធានគណៈប្រតិភូ បានគួសបញ្ជាក់ថា នៅពេលយើងទទួលបានព័ត៌មានភ្លាមៗ ពីមេរោគថ្មីណាមួយទើបកើតឡើង ពេលនោះយើងក៍មាន វិធានការ ទាន់ពេល វេលា ដោយការរួមគ្នាកំចាត់មេរោគទាំង​នោះដោយប្រសិទ្ធភាព ដើម្បី​សុខ​ភាព​ប្រជាព​ល​រដ្ឋនៅ​ទូទំាងពិភពលោក។

ឯកឧត្តម គីម ជុងជីន បាន​ស្នើសុំ​ ដល់ភាគី​រដ្ឋស​ភា​កម្ពុជា គាំទ្រគម្រោង​បង្កើតសហព័ន្ធ​សភា​ជាតិសុខាភិបាលអាស៊ីប៉ាស៊ីហ្វីក នៃ​សាធារ​ណៈរដ្ឋ​​កូរ៉េ នេះ។

ជាការឆ្លើយតប ឯកឧត្តម ឈាង វុន និង លោកជំទាវ កែ សុវណ្ណរតន៍  បានថ្លែង ការគាំទ្រដល់គម្រោង សាធារណៈរដ្ឋកូរ៉េខាងលើ និងបានស្នើសុំ ដល់ភា​គីកូរ៉េវិញ ឲ្យ​ជួយដល់​វិស័យ​​សុខាភិបាល​កម្ពុជា។ ជាជំនួយទំាងផ្នែកសម្ភារៈ និងបច្ចេកទេស ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា កាន់​តែងាយស្រួល ក្នុងការទទួលសេវា សុខាភិបាលសាធារណៈ ប្រកបដោយគុណភាព។

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh