ជ្រើសរើស ៖​ ពាក្យស្វែងរក ៖    
ថ្នាក់ដឹកនាំនៃរដ្ឋសភា នីតិកាលទី៦
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (9/6/2018 7:42:32 PM ) (បើកមើលចំនួន​ : 919ដង)  

ប្រធានរដ្ឋសភាមានមុខការដូចតទៅ ៖

-ធានាការប្រព្រឹត្តទៅនៃរដ្ឋសភាឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ
-ដឹកនាំអង្គប្រជុំរបស់រដ្ឋសភា
-បើក និងលើកពេលប្រជុំនៃរដ្ឋសភា
-ទទួលអាញ្ញត្តិច្បាប់ និងសេចក្តីសម្រេចចិត្តទាំងឡាយដែលរដ្ឋសភាបានអនុម័ត
-ចាត់ចែងការពិភាក្សា ហើយចុះហត្ថលេខាលើកំណត់ហេតុនៃការប្រជុំនៃរដ្ឋសភា
-ញ៉ាំងឱ្យប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
-រក្សាការពារសណ្តាប់ធ្នាប់ក្នុងរដ្ឋសភា
-តំណាងរដ្ឋសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ និងអាជ្ញាធរសាធារណៈ
-ចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា


* អនុប្រធានទាំងពីរជួយធ្វើការប្រធានទៅតាមការបែងចែកភារកិច្ចពីប្រធាន ។ កាលបើប្រធានអវត្តមាន ឬ មកធ្វើការពុំបាន   
អនុប្រធានធ្វើការជួសប្រធាន ក្នុងឋានៈជាប្រធានស្តីទីតាមរយៈលិខិតផ្ទេរសិទ្ធិ។

ថ្នាក់ដឹកនាំនៃរដ្ឋសភា នីតិកាលទី៥
រៀបរៀងដោយ​ ៖​​ NA001 កាលពី (9/1/2014 9:25:51 PM ) (បើកមើលចំនួន​ : 1889ដង)  

ប្រធានរដ្ឋសភាមានមុខការដូចតទៅ ៖
-ធានាការប្រព្រឹត្តទៅនៃរដ្ឋសភាឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ
-ដឹកនាំអង្គប្រជុំរបស់រដ្ឋសភា
-បើក និងលើកពេលប្រជុំនៃរដ្ឋសភា ...

មុនដំបូង ថយក្រោយ
1
បន្ទាប់ ចុងក្រោយ ជ្រើសរើសចំនួនដែលចង់បង្ហាញ ៖​ ទំព័រ 1 នៃ 1