នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍សុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើផែនការសកម្មភាពការងាររបស់គណៈកម្មការ និងបូកសរុបលទ្ធផលការងារចុះបេសកកម្មនៅខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២៤។