សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីពុទ្ធាភិសេកសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តខេមវ័ន (ហៅវត្តបឹងស្នាយ)
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីពុទ្ធាភិសេកសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តខេមវ័ន (ហៅវត្តបឹងស្នាយ)
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (3/27/2024 6:33:54 PM )
កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ចាម​ រួមមាន លោកជំទាវ កុល ធារិន ឯកឧត្តម ប៉ាន សូរស័ក្តិ ឯកឧត្តម ខៀវ កញារីទ្ធ ឯកឧត្តម ងួន សុជាតិ និងឯកឧត្តម ណៅ ធួក បានអញ្ជើញចូលរួមក្នុងពិធីពុទ្ធាភិសេកសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។