ឯកឧត្តម កែវ វីរៈ ប្រធានស្តីទី គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា ផ្ញេីលិខិតរំលែកមរណទុក្ខ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ត្រូវជាប្អូនប្រុសបង្កើតរបស់ សម្តេចរដ្ឋសភាធិបតី ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។