រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុននៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុននៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (2/14/2024 4:25:00 PM )

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (NARUHITO) នារាត្រីថ្ងៃពុធទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមនឹងឥស្សរជនការទូតកម្ពុជា- ជប៉ុន មានឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូត ប្រទេសជប៉ុនប្រចាំកម្ពុជា ព្រមទំាងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនទៀត បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

ចំណងមិត្តភាពកម្ពុជា-ជប៉ុន បានពូនជ្រំឱ្យមានការរីកចម្រើនជាលំដាប់ឈរលើគោលការណ៍មិត្តភាព ស្មោះត្រង់ យោគយល់ និងការគោរពគ្នាទៅវិញទៅមក ឈានដល់កម្រិតពិសេសមួយជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ៕