សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តមណ្ឌលគីរី
គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តមណ្ឌលគីរី
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/6/2024 12:41:21 AM )
នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តមណ្ឌលគីរី គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ និងឯកឧត្តម ចាន់ យឿន តំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគីរី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។

ឯកឧត្តម ថង សាវុន បានជម្រាបជូនគណ:ប្រតិភូថា ខេត្តមណ្ឌលគីរីបច្ចុប្បន្ន កំពុងមានការអភិវឌ្ឍជាជំហានៗ និងឆ្ពោះទៅកាន់ការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងវិស័យទេសចរណ៍នៅឆ្នាំ២០៣៥ (យោងផែនការមេអភិវឌ្ឍន៍ទេសសចរណ៏ខេត្ត)។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានតម្រង់ទិសការអភិវឌ្ឍក្នុងក្របខណ្ឌយុទ្ធសាស្រ្តរបស់ខេត្តមណ្ឌលគីរី។ ដោយឈរលើស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្តានុពល សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៏ និងអន្តរវិស័យគាំទ្រក្នុងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងទទួលខុសត្រូវ នៃវិស័យនេះ និងបង្កើតជាប្រយោជន៏សេដ្ឋកិច្ច សង្គម សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ បេតិកភ័ណ្ឌវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណដើមរបស់ខេត្ត។ ផែនការយុទ្ធសាស្ត្រជាតិ គឺជាផែនការស្នូល ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងនៅក្នុង ក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច យ៉ាងសំខាន់ស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ ដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី។

ឯកឧត្តមអភិបាលបានលើកឡើងថាការដោះស្រាយករណីទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដែលផ្តោតសំខាន់លើកិច្ចការពារសិទ្ធិមនុស្ស អង្កេត និងការងារដោះស្រាយពាក្យបណ្ដឹងជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថាសម្រាប់ខេត្តមណ្ឌលគិរី ក្នុងរយៈពេលកន្លងមក ពិនិត្យឃើញថានៅគ្រប់ឃុំ សង្កាត់ ក្រុង ស្រុក ទាំងអស់ក្នុងខេត្ត ក៏ដូចជាកងកម្លាំង និងមន្ទីរ អង្គភាពពាក់ព័ន្ធ គឺអនុវត្តការងារបានល្អប្រសើរក្នុងកិច្ចការពារ និងលើកកម្ពស់បញ្ហាសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្ដឹង ជូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធទៅតាមជំនាញរៀងៗខ្លួន ក្នុងនោះនៅរដ្ឋបាលថ្នាក់ក្រុង ស្រុក ការផ្តល់សេវាដោះស្រាយពាក្យបណ្ដឹងជូនប្រជាពលរដ្ឋ ត្រូវបានអនុវត្តតាមការិយាល័យប្រជាពលរដ្ឋ និងមណ្ឌលសេវាកម្មយុត្តិធម៌ នៅតាមបណ្តា ក្រុងស្រុកទាំងប្រាំ គឺត្រូវបានអនុវត្តការដោះស្រាយពាក្យបណ្ដឹងតាមការដាក់ប្តឹងផ្ទាល់ និងតាមប្រអប់សំបុត្រគណនេយ្យភាព។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៏ថ្លែងអំណរគុណ កោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា។ ឯកឧត្តមបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើងយកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា។

ឯកឧត្តម បានលើកឡើងពីសកម្មភាពការងារដែលគណៈកម្មកាបានចុះតាមដានអង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឱ្យបានសមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុង វិស័យសិទ្ធិមនុស្ស។ ជាមួយនេះគណៈកម្មការបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីតាមដានការ អនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិតាមកម្មវិធីនយោបាយថ្នាក់ជាតិ។ គណៈ​កម្ម-ការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ចជូនម្ចាស់បណ្ដឹងតាមរយៈប្រធានរដ្ឋសភា ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន