រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ និង ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូយុវជននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ និង ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូយុវជននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/24/2024 8:36:20 PM )
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ និងលោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជន នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចំនួន២២នាក់ នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ ក៏បានអញ្ជើញធ្វើបទបង្ហាញសង្ខេបអំពីតួនាទីភាពជាតំណាង និងការលើកកម្ពស់យុវជនក្នុងដំណើរប្រជាធិបតេយ្យ និងតួនាទីការទូតសភា ព្រមទាំងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តម ជូនដល់យុវជនផងដែរ។

ជាមួយគ្នានោះដែរ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការទី២ ក៏បានសំណេះសំណាលជាមួយយុវជន និងបានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចស្នូលទាំង៣របស់រដ្ឋសភា និងការងាររបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ជូនដល់ប្រតិភូដើម្បីជាចំណេះដឹង។

លោក សេង រិទ្ធី ប្រធានដឹកនាំប្រតិភូ ក៏ដូចជាប្អូនៗយុវជនចូលរួមទាំងអស់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាត ឲ្យប្រតិភូយុវជនរបស់មជ្ឈមណ្ឌល បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិការដ្ឋសភា ដើម្បីស្រូបយកចំណេះដឹង និងបទពិសោធន៍ សម្រាប់អភិវឌ្ឍន៍ខ្លួន និងជួយដល់សង្គមជាតិ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន