សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី នៅខេត្តប៉ៃលិន
គណៈកម្មការរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី នៅខេត្តប៉ៃលិន
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/22/2024 12:20:45 AM )

ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បាន ដឹកនាំគណៈប្រតិភូគណៈកម្មការ រួមដំណើរដោយ ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញជួបប្រជុំ ពិភាក្សាការងារជាមួយ ឯកឧត្តម គោស៊ុ  ប៊ុនសឿត អភិបាលស្តីទី នៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យ ទទួលរបស់បន្ទុកគណៈកម្មការ នៅសាលប្រជុំសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ជម្រាបជូនពីគោលបំណងបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តប៉ៃលិន គឺដើម្បីស្វែងយល់ ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត លើវិស័យទទួលបន្ទុករបស់គណៈកម្មការ និងប្រមូលព័ត៌មាន អំពី ប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត ពិសេសបញ្ហាដីធ្លីក៏ដូចជាបញ្ហាប្រឈមដែលសាលាខេត្តបានជួបប្រទះ ដើម្បីរួមគ្នារក ដំណោះស្រាយឲ្យបានទាន់ពេលវេលា។

ឯកឧត្តម គោស៊ុ ប៊ុនសឿត បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីដំណើរការនៃការដោះស្រាយពាក្យបណ្តឹងជូនប្រជាពលរដ្ឋនៅក្នុង ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្តចេញលិខិតអញ្ជើញភាគីដែលមានការពាក់ពន្ធ័ និងអាជ្ញាធរពាក់ពន្ធ័មកបំភ្លឺ និងធ្វើការដោះស្រាយតាម អង្គហេតុ និងអង្គច្បាប់ ផ្អែកលើភស្តុតាង និងធ្វើការសម្របសម្រួល។ ក្នុងករណីមិនត្រូវគ្នារដ្ឋបាលខេត្តឬក្រុង ស្រុក ត្រូវបញ្ជូនបន្ត ក្រោយពីធ្វើការដោះស្រាយ និងសម្របសម្រួល ៣លើក។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កន្លងមកនេះ រដ្ឋបាលខេត្តបានទទួលពាក្យបណ្តឹងសរុបចំនួន ៣៥ ករណី ដោះស្រាយចប់សព្វគ្រប់ ចំនួន ២២ ករណី និងនៅសល់ចំនួន ១៣ ករណី នឹងបន្តធ្វើការដោះស្រាយនៅឆ្នាំបន្ទាប់។

ឯកឧត្តមបានបន្តទៀតថា ករណីដោះស្រាយពាក្យបណ្តឹងក្រៅប្រព័ន្ធតុលាការ បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយ តាមរយៈការផ្តល់ឲ្យ ប្រជាពលរដ្ឋបានយល់ដឹងអំពីច្បាប់ភូមិបាល និងយល់ពីសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់។

ឆ្លៀតឱកាសនោះ ឯកឧត្តមបានលើកឡើងថា ក្រោមម្លប់សន្តិភាព និងនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាល ខេត្តប៉ៃលិនមាន ឱកាសទទួលបានអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូគណៈកម្មការរដ្ឋសភា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលបាន ខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា។ គណៈកម្មការក៏បានលើក- ទឹកចិត្តដល់រដ្ឋបាលខេត្តគ្រប់ផ្នែកទាំងអស់ សូមបន្តយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ និងផ្ដល់សេវាគ្រប់បែបយ៉ាង ជូនដល់ ប្រជាពលរដ្ឋ អោយកាន់តែមានប្រសិទ្ធភាពថែមទៀត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន