សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » សមាជិក សមាជិកាសភា និងអគ្គលេខាធិការរដ្ឋសភា ព្រមទាំងមន្រ្តីពាក់ព័ន្ធចូលរួមប្រជុំវាយតម្លៃលើលទ្ធផលការងាររបស់មជ្ឈមណ្ឌលសភាអាស៊ី
សមាជិក សមាជិកាសភា និងអគ្គលេខាធិការរដ្ឋសភា ព្រមទាំងមន្រ្តីពាក់ព័ន្ធចូលរួមប្រជុំវាយតម្លៃលើលទ្ធផលការងាររបស់មជ្ឈមណ្ឌលសភាអាស៊ី
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/16/2024 12:13:51 AM )
នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំវាយតម្លៃលើលទ្ធផលការងាររបស់មជ្ឈមណ្ឌលសភាអាស៊ី(PCAsia) ចាប់ពីឆ្នាំ២០២១រហូតដល់បច្ចុប្បន្ន ជាមួយនឹងទីប្រឹក្សាវាយតម្លៃគម្រោងរបស់ទីភ្នាក់​ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស(SDC) និងទីភ្នាក់ងារអន្តរជាតិរបស់ប្រទេសស៊ុយអ៊ែត(Sida) នៅសាលប្រជុំនៃវិមានព្រឹទ្ធសភា។

ការវាយតម្លៃនេះ ជាការចូលរួមចំណែកផ្តល់ធាតុចូលដល់មជ្ឈមណ្ឌលPCAsia ក្នុងការរៀបចំកម្មវិធី និងជំនួយបច្ចេកទេសក្នុងការពង្រឹងសមត្ថភាពរបស់សភាជាសមាជិកអន្តរសភាអាស៊ាន ដោយផ្តោតលើ៥ចំណុចសំខាន់ៗ ជាអាទិ៍ (១)ការវាយតម្លៃអំពីតម្រូវការជាក់ស្តែងរបស់ព្រឹទ្ធសភា រដ្ឋសភា និងការផ្តល់ជូនរបស់ PCAsia (២)បញ្ហាប្រឈម និងចន្លោះខ្វះខាតនៃការអនុវត្តគម្រោង (៣)ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តគម្រោង (៤)អនុសាសន៍កែលម្អ និង(៥)គម្រោងសំណើដែលស្របតាមចក្ខុវិស័យអនាគតរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា សភាទាំងពីរទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសភាអាស៊ី(PCAsia) លើសកម្មភាពសំខាន់ៗមួយចំនួនមានដូចជា៖ (១)ការបណ្តុះបណ្តាលគ្រូបង្គោលលើការងារស្រាវជ្រាវកិច្ចការសភា (២)ការទូតសភា (៣)ការលើកកម្ពស់ការយល់ដឹងអំពីការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងសកម្មភាពនានារបស់សភា (៤)ជំនាញពាក់ព័ន្ធនឹងការផលិតព័ត៌មាន និង(៥)ជំនាញប្រាស្រ័យទាក់ទងសភា ព្រមទាំងការពង្រឹងសមត្ថភាពសមាជិក-សមាជិកា នៃសភាទាំងពីរតាមរយៈសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍នៃសភាក្នុងតំបន់ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន