សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណ:កម្មការជំនាញរដ្ឋសភាអញ្ជើញរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកជម្រាបជូនអំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧នៃរដ្ឋសភា
គណ:កម្មការជំនាញរដ្ឋសភាអញ្ជើញរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកជម្រាបជូនអំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/16/2024 12:11:40 AM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសហការី មកកាន់វិមានរដ្ឋសភា ដើម្បីឱ្យក្រសួងជម្រាបជូនគណៈកម្មការរដ្ឋសភាអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងការងារ ត្រូវអនុវត្តបន្តនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ជម្រាបជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា កិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ តំណាងមកពីគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភាផងដែរ។  នៅក្នុងកិច្ចប្រជុំនេះ ក្រៅពីការសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភា ដែលមានការពាក់ព័ន្ធជាមួយក្រសួងការងារហើយ គណៈកម្ម​ការរដ្ឋសភា មានបំណងជំរុញកិច្ចសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ នៅក្នុងដំណើរការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ហេង សួរ បានមានប្រសាសន៍បង្ហាញពីគោលនយោបាយ បច្ចេកទេស និងចំណុចសំខាន់ៗមួយចំនួន ស្របតាមអនុសាសន៍ ៦ចំណុចរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្ត មានដូចជា៖ ទី១-ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយឈរលើលក្ខណៈ វិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម ទី២-ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទី៣-ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ទី៤-ជំរុញការអនុវត្ត កាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញ ស្របតាមច្បាប់ស្តីពីការងារ ទី៥-បង្កើនប្រសិទ្ធភាព និងភាពងាយស្រួល នៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិកប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងទី៦-ការដាក់ឱ្យដំណើរការកម្មវិធីប្រ​កួត​ប្រជែងលើប្រធានបទ “ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”។

ឯកឧត្តម ហេង សួរ បានបន្តទៀតថា ក្នុងដំណើរការចាប់ផ្ដើមរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រហូតដល់ដំណាច់ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងបានដាក់ចេញអនុសាសន៍៤ចំណុចបន្ថែមទៀត និងយកចិត្តទុកដាក់អនុវត្តការងារនោះតាមវិស័យរបស់ក្រសួង ដោយសម្រេចបានស្ថានភាពការងារល្អប្រសើរ បើទោះបីជាសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ដែលបង្កមកពីការអូសបន្លាយសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងអត្រាអតិផរណាខ្ពស់ជាសកល។ ជាក់ស្ដែង ចំនួនកម្មករនិយោជិតបានកើនឡើង ដល់ចំនួនប្រមាណ ១,៧លាននាក់ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៣។ គិតចាប់ពីការចាប់ផ្ដើមរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រហូតដល់ដំណាច់ឆ្នាំ ២០២៣ មានរោងចក្រ សហគ្រាសបើកដំណើរការថ្មីសរុបចំនួន ១៣៥៦ ដែលផ្តល់ការងារដល់កម្មករ និយោជិតសរុបចំនួន ៤៦១១៨នាក់ បន្ថែម ដែលក្នុងនោះ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរបើកថ្មី មានចំនួន ១៨២ ដែលមានកម្មករនិយោជិតសរុបចំនួន ២៦៦០១នាក់ និងរោងចក្រ សហគ្រាសក្រៅវិស័យកាត់ដេរបើកថ្មីចំនួន ១១៧៤ ដែលមានកម្មករនិយោជិតសរុបចំនួន ២៣៥១៤នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រសួងរួចមក លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំរបស់ក្រសួង ដែលបានខិតខំជំរុញ និងស្រាវជ្រាវពីចំណុចខ្លាំង ចំណុចខ្សោយ របស់ក្រសួង ដែលត្រូវអនុវត្ត ព្រមទាំងអនុវត្តតាមអនុសាសន៍ទាំង៦ចំណុចរបស់សម្តេចធិបតី ដែលបានដាក់ឲ្យ ដើម្បីពន្លឿនកាងារ សម្រួលបច្ចេកទេស និងជួយដោះស្រាយរាល់បញ្ហាមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋបានជួបប្រទះនាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានស្នើសុំឲ្យក្រសួងជួយផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីឲ្យមានការយកចិត្តទុកដាក់ទប់ស្កាត់ជំងឺនេះ តាមរយៈខ្លួនឯងផ្ទាល់ ដោយមិនពិសារគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមហួសកំណត់ផងដែរ ៕
 

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន