សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញមកជម្រាបជូនគណៈកម្មការរដ្ឋសភា អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់ក្រសួងដែលត្រូវអនុវត្តនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញមកជម្រាបជូនគណៈកម្មការរដ្ឋសភា អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់ក្រសួងដែលត្រូវអនុវត្តនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/16/2024 12:05:16 AM )
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជួបប្រជុំជាមួយគណៈកម្មការជំនាញ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដើម្បីជម្រាបជូន អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងផែនការសកម្មភាព នៅក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងកិច្ចការនារី ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំព្រឹកនេះ ជាកិច្ចប្រជុំពិនិត្យ ពិភាក្សា និងស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម ជាពិសេសដើម្បីជ្រាបពីយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញដោយផ្តោតសំខាន់ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជានាឆ្នាំ២០៥០។

លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា គណៈកម្មការទី៨ នៃរដ្ឋសភា ពិតជាត្រូវការ ការសិក្សាឈ្វេងយល់នូវរាល់វិស័យការងារ ដែលជាសមត្ថ​កិច្ចទទួលខុសត្រូវរបស់គណៈកម្មការ ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ឱ្យមានប្រសិទ្ធភាព។

ក្រោយពីបានស្ដាប់របាយការណ៍របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងការជជែកពិភាក្សាលើបញ្ហាដែលពាក់ព័ន្ធរួចមក គណៈកម្ម​ការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារី ដែលបានខិតខំអនុវត្តការងារទទួលបានជោគជ័យ ស្រប​តាមផែនការ និងបេសកកម្មរបស់ខ្លួនដើម្បីបន្តលើកកម្ពស់ស្ថានភាព ឋានៈ និងតួនាទីរបស់ស្ត្រីនៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំរវាងក្រសួងកិច្ចការនារីជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នាពេលនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភាផងដែរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន