រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » ឯកឧត្តម ឈាង វុន ជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា
ឯកឧត្តម ឈាង វុន ជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/15/2024 11:54:34 PM )
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញដឹកនាំអន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ និងឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ ព្រមទាំងតំណាងគណៈកម្មការជំនាញផ្សេងៗទៀត នៃរដ្ឋសភា ផងដែរ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ មានគោលបំណងចង់អោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ជម្រាបជូនដល់អន្តរគណៈកម្មការនៃរដ្ឋសភា អោយបានយល់កាន់តែទូលំទូលាយបន្ថែមទៀត ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ទេសាភិបាលធនាគារជាតិ នៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា យោងមាត្រាទី៣ នៃច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃធនាគារជាតិ នៃកម្ពុជា បានចែងថា បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំនយោបាយរូបបិយវត្ថុ ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅរក្សាថ្លៃឱ្យមានស្ថិរភាព សំដៅបង្កលក្ខណៈងាយស្រួលដើម្បីធ្វើអោយសេដ្ឋកិច្ចរីកចម្រើន។ ទន្ទឹមនឹងនោះ លើសពីការរក្សាស្ថិរភាពតម្លៃក្នុងនាមជាអាជ្ញាធររូបបិយវត្ថុ ត្រួតពិនិត្យធនាគារ និងគ្រប់គ្រងប្រព័ន្ធទូទាត់ ធនាគារជាតិនៃកម្ពុជា មានតួនាទីរួមចំណែកក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងគាំទ្រកំណើននិងការអភិវឌ្ឍន៍។

លោកជំទាវទេសាភិបាល បានបន្តថា ធនាគារជាតិនៃកម្ពុជា មានភារកិច្ចចំបង ជាបេឡារបស់រតនាគាជាតិ ក្នុងការផ្តល់សេវាជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បែងចែកគ្រប់គ្រង និងសម្របសម្រួលចរាចររូបបិយវត្ថុ និងជាឃ្លាំងទុកដាក់ទ្រព្យសម្បត្តិរបស់រដ្ឋ។ ដោយឡែក ក្នុងក្របខ័ណ្ឌនយោបាយរូបបិយវត្ថុ គឺត្រូវបានធ្វើឡើងដោយយកការរក្សាស្ថិរភាពអាត្រាប្តូរប្រាក់ជាគោលដៅអន្តរកាល ដើម្បីឆ្ពោះទៅការរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពអត្រាប្តូរប្រាក់ រួមចំណែកដល់ស្ថិរភាពថ្លៃ និងជំនឿទុកចិត្តរបស់វិនិយោគិន។

ឯកឧត្តម ឈាង វុន និងតំណាងអន្តរគណៈកម្មការជំនាញនានានៃរដ្ឋសភា បានលើកជាសំនួរទៅ លោកជំទាវបណ្ឌិត ជា សិរី ពាក់ព័ន្ធនឹងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលបានរងគ្រោះពីការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលពួកគាត់ពុំមានប្រាក់សង ហើយប្រឈមនឹងការ​រឹបអូសផ្ទះសម្បែងដីធ្លីជាដើម។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានឆ្លើយបំភ្លឺថា គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនដែលបានផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋមានខ្លះស្របច្បាប់ និងខ្លះមិនស្របច្បាប់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការចុះទៅធ្វើកាណែនាំ ដោយសម្របសម្រួលជូនប្រជាពលរដ្ឋ បន្ធូបន្ថយការបង់ប្រាក់ ក្នុងរយៈពេលវែង អំឡុងពេលមានវិបត្តិជំងឺកូវិដ-១៩ និងស្ថានភាពសេដ្ឋកិច្ចកំពុងជួបវិបត្តិដោយសា​សង្គ្រាមនៅរុស្សី និងអ៊ុយក្រែនជាដើម។

ឯកឧត្តម ឈាង វុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនលោកជំទាវបណ្ឌិតទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី ដែលបានយកអស់កម្លាំងកាយ ចិត្ត ចូលរួមចំណែកថែរក្សាស្ថិរភាពប្រាក់រៀល ធ្វើអោយសេដ្ឋកិច្ចកម្ពុជារក្សាលំនឹងបានល្អប្រសើរ។

នាឱកាសនោះដែរ គណៈប្រតិភូអន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ក៏បានអញ្ជើញចុះទៅពិនិត្យមើលសារៈមន្ទីរធនាគារជាតិនៃកម្ពុជាផងដែរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន