រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឈាង វុន បានជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ
អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឈាង វុន បានជួបប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/15/2024 11:54:12 PM )
អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជា្ញធរសវនកម្មជាតិ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន លោកជំទាវលេខាធិការ នៃគណៈកម្មការ និងឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា និងមន្ត្រីជំនួយការ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ មានគោលបំណង ចង់អោយអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិជម្រាបជូនពីតួនាទី និងភារកិច្ច របស់អាជ្ញាធរសវនកម្មជាតិ ដល់អន្តរគណៈកម្មការអោយបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត ពីតួនាទី និងភារកិច្ច លើការទទួលខុសត្រូវរបស់អជ្ញាធរសវនកម្មជាតិ។

លោកជំទាវ សោម គឹមសួគ៌ បានមានប្រសាសន៍ថា អាជ្ញាធរសវនកម្មជាតិជាស្ថាប័នសាធារណៈ ដែលឯករាជ្យ ជួយរាជរដ្ឋាភិបាលគ្រប់គ្រងធនធានសាធារណៈ ប្រកបដោយស័ក្តិសិទ្ធភាព និងជួយលើការទទួលខុសត្រូវ តាមរយៈការធ្វើសវនកម្មប្រកបដោយគុណភាព ទាន់ពេលវេលា និងជឿទុកចិត្ត។ ទន្ទឹមនឹងនោះ អាជ្ញាធរសវនកម្មជាតិជាស្ថាប័នសាធារណៈមួយមានឯករាជ្យភាព ហើយត្រូវធ្វើរបាយការណ៍ នៃសវនកម្មជូនទៅរដ្ឋសភា ព្រឹទ្ធសភា និងជូនទៅរាជរដ្ឋាភិបាលដើម្បីជ្រាបជាព័ត៌មាន។

ដោយឡែក លទ្ធផលសម្រេចបានកន្លងមកនេះ និងឈរលើស្មារតីយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍របស់អាជា្ញធរសវនកម្មជាតិ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត រដ្ឋបាលមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធនានា បានខិតខំអនុវត្តនូវភារកិច្ចរបស់ខ្លួន កែលម្អចំនុចខ្វះខាត ដែលអាជ្ញាធរសវនកម្មជាតិបានកត់សំគាល់ និងផ្តល់អនុសាសន៍។

អន្តរគណៈកម្មការជំនាញនានារបស់រដ្ឋសភា បានធ្វើការសាកសួរពាក់ព័ន្ធនឹងតួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិដោយលោកជំទាវ​អគ្គសវនករ បានធ្វើការបកស្រាយ និងពន្យល់យ៉ាងក្បោះក្បាយ ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិ យ៉ាងល្អិតល្អន់ជូនដល់អង្គប្រជុំ។

ឯកឧត្តម ឈាង វុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ លោកជំទាវ សោម គឹមសួគ៌ និងសហការី ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារ ពិសេសតាមរយៈការផ្តល់ជាអនុសាសន៍ ជូនក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត រដ្ឋបាលមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធនានា នៅក្នុងការកែលម្អនូវចំនុចខ្វះខាតនានា ដែលអាជ្ញាធរសវនកម្មជាតិបានកត់សំគាល់ឃើញ ឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាដ៏ល្អ ប្រសើរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន