រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ចូលរួមកម្មវិធីប្រកាសជាផ្លូវការ នៃគម្រោង "ទូកសន្តិភាពមេគង្គ-ឡានឆាង"
ឯកឧត្តម សួស យ៉ារ៉ា ចូលរួមកម្មវិធីប្រកាសជាផ្លូវការ នៃគម្រោង "ទូកសន្តិភាពមេគង្គ-ឡានឆាង"
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (3/21/2023 1:57:16 AM )

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធីប្រកាសជាផ្លូវការ នៃគម្រោង "ទូកសន្តិភាព មេគង្គ-ឡានឆាង" នៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដោយមានការចូលរួមពី ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋានជាតិ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា «គម្រោងទូកសន្តិភាពមេគង្គនេះ គឺស្របតាម «គំនិតផ្តួចផ្តើមអរិយ្យធម៌សាកល» របស់ ឯកឧត្តមប្រធានាធិបតី Xi ក្នុងការបង្កើត "គំនិតផ្តួចផ្តើមអរិយធម៌សកល" ដែលនឹងជំរុញសេចក្តីប្រាថ្នាសម្រាប់សន្តិភាព វិបុលភាព និង ការអភិវឌ្ឍរួម តាមរយៈការរស់នៅចុះសម្រុងគ្នា ក្នុងចំណោមអរិយ្យធម៌ផ្សេងៗគ្នាដោយបរិយាប័ន្ន។

ឯកឧត្តម បានបន្ថែមទៀតថា គម្រោងនេះ អាចដើរតួជាផ្នែកមួយនៃច្រករបៀងវប្បធម៌ ដែលលើកកម្ពស់ការផ្លាស់ប្តូរ រវាងយុវជនមកពី វប្បធម៌ និងអរិយធម៌ផ្សេងៗ ដើម្បីកសាងទំនុកចិត្តសម្រាប់សន្តិភាព និងវិបុលភាពព្រោះយុវជនគឺជា «បង្អួចនៃក្តីសង្ឃឹមសម្រាប់សន្តិភាព នាពេលអនាគត»។

ទូកសន្តិភាពមេគង្គ-ឡានឆាង គឺជាគម្រោងដែលអនុវត្តដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដោយមានការគាំទ្រពីមូលនិធិពិសេស នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សាធារណរដ្ឋប្រជាមានិតចិន (PRC) ឆ្នាំ២០២២។

គម្រោងនេះ ផ្តោតសំខាន់លើការកសាងសមត្ថភាព និងការស្រាវជ្រាវគោលនយោបាយទាក់ទងនឹងតំបន់មេគង្គ ដែលចែកចេញជាពីរ- ផ្នែក៖ មួយគឺជាកម្មវិធីបណ្តុះបណ្តាល និងមួយទៀតគឺការបោះពុម្ពសៀវភៅ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន