លិខិតជូនពរ របស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា សូមគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ គោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអគ្គរដ្ឋទូតថ្មីប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ជួយជំរុញពាណិជ្ជកម្មទ្វេភាគី និងបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើអគ្គរដ្ឋទូតថ្មីប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ជួយជំរុញពាណិជ្ជកម្មទ្វេភាគី និងបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (3/14/2023 8:04:42 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសូមស្វាគមន៍ និងអបអរសាទរ ចំពោះ ឯកឧត្តម ចាស្ទីន ខេវិន វីយ៉ាត ដែលត្រូវបានតែងតាំងជាឯកអគ្គ- រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ រដ្ឋសភាកម្ពុជា គំាទ្រចំពោះបេសកកម្ម ការទូតរបស់ ឯកឧត្តម នឹងបន្តកិច្ចសហការពេញលេញ ដើម្បីឱ្យបេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា ទទួលបានជោគជ័យ។

ឯកឧត្តម ចាស្ទីន ខេវិន វីយ៉ាត បានអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ ឯកឧត្តម ក៏បានអបអរសាទររដ្ឋសភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមក។ ជាពិសេស ដំណេីរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសអូស្រា្តលីកាលពីឆ្នាំ២០២០ ក្នុងការចូលរួមវេទិកាសភា APPF។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានថា អូស្រ្តាលីនឹងបន្តការគាំទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យ ជាច្រើនទៀត មានវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជា- ធិបតេយ្យជាដើម។

កម្ពុជា-អូស្រ្តាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាយូរយារណាស់មកហើយគឺតាំងពីឆ្នាំ១៩៥២។  ទំនាក់ទំនង និងកិច្ចសហប្រតិ- បត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានលើកកម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ ឯកឧត្តម នៅកម្ពុជា ពិតជាមានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការ បន្តរឹតចំណង នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍ របស់កម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ អូស្រ្តាលីបានជួយឧបត្ថម្ភវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើន ដើម្បី រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា និងសភាអូស្រ្តាលី ក៏មានកិច្ចសហ- ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ និងតែងតែគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកា អន្តរសភានានា ក្នុងតំបន់ និងសកលោក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានរួមចំណែក ក្នុងការស្វែងរក សន្តិភាព និង បន្តជួយក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យជាច្រើន រួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីនជាដើម។

សម្តេចបានស្នើដល់ភាគីអូស្រ្តាលី បន្តជួយគាំទ្រកម្ពុជាតាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍន៍ សមត្ថភាពធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា បន្តការសិក្សានៅប្រទេសអូស្ត្រាលី ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន