រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី១០
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាបាគូសកលលើកទី១០
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (3/9/2023 6:27:41 PM )

នាទីក្រុងបាគូ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុង ពិធីបើកជាផ្លូវការ នៃវេទិកាបាគូសកលលើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អុីលហាម អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

វេទិកាបាគូសកលលើកទី១០ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center- NGIC) ក្រោមមូលបទ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីត- មេដឹកនាំ និងម្ចាស់ពានរង្វាន់សន្តិភាពណូបែល រួមទាំងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអង្គការអន្តរជាតិ និងសង្គមស៊ីវិល ប្រមាណជាង ៣៥០រូប មកពីជាង ៦០ប្រទេស។

ក្រោយពិធីបើកផ្លូវការនៃវេទិកាបាគូសកលលើកទី១០ លោកជំទាវកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមស្តាប់ ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗ រួមមាន ១)ការកសាងភាពធន់នៅក្នុងពិភពដែលកំពុងបែកបាក់ ២)យុគសម័យ នៃការគំរាម- កំហែងដ៏មហិមា ៣)ការបង្កើតឡើងវិញនូវពហុភាពនិយម ៤)ការកសាងនិម្មាបនកម្មសុខភាពពិភពលោកថ្មីមួយ។

វេទិកាដែលនឹងបន្តរហូតដល់ថ្ងៃទី១១ ខែមីនា នឹងពិនិត្យមើលកត្តាដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ពិភពលោកថ្មី រួមមាន បញ្ហា សន្តិសុខ និងទស្សនវិស័យសម្រាប់សន្តិភាព ការបង្កើតស្ថិរភាពក្នុងពិភពលោកដែលបែកបាក់គ្នានិងផលប៉ះពាល់ទៅលើសន្តិភាពសកល វិធីនៃការដោះស្រាយបញ្ហាប្រឈមនៅខាងមុខ ជម្លោះដែលអង្រួនពិភពលោក និងការគំរាមកំហែង។

ប្រធានបទដែលលើកយកមកជជែកពិភាក្សា ពាក់ព័ន្ធទៅនឹងការកសាងភាពធន់នៅក្នុងពិភពលោក ដែលកំពុងបែកបាក់ សុវត្ថិភាព អាកាសធាតុ សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀង សុវត្ថិភាពនុយក្លេអ៊ែរ ការបង្កើតឡើងវិញនូវពហុភាពនិយមក្នុងយុគសម័យថ្មី នៃ ការមិនចូលបក្សសម្ព័ន្ធ តួនាទីរបស់ចិនសម្រាប់ការអភិវឌ្ឍ និងសន្តិសុខសកលលោក វិធានការទប់ស្កាត់ការធ្វើចំណាកស្រុកដែលជា សញ្ញាណនៃភាពក្រីក្រជាសកល វិសមភាព វិបត្តិអាកាសធាតុនិងជម្លោះ ក៏ដូចជាការស្តារឡើងវិញក្រោយវិបត្តិនៃមេរោគរាតត្បាតសកល ក៏នឹងស្ថិតនៅក្នុងរបៀបវារៈក្នុងវេទិកានេះផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន