រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋកូរ៉េ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋកូរ៉េ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (3/5/2023 7:55:29 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែង ការគួរសម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នាឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរ និងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើន នៃព្រះរាជាណាចក្រកម្ពុជា នៅលើ គ្រប់វិស័យ។

ជាមួយការសម្តែងក្តីសោមនស្សរីករាយសូមស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើក ឡើងថា កម្ពុជា-សាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្នុងខែតុលា ឆ្នំា១៩៩៧ ដែលរហូតដល់ពេលនេះ មានរយៈពេល ជាង២ទសវត្សរ៍មកហើយ។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ មានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋា- រចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យ ផ្សេងៗទៀត។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ដែលបានផ្តល់ផល- ប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទំាងសងខាង។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភាវិញ សម្តេចបានលើកឡើងថា រដ្ឋសភាប្រទេសទំាងពីរបានរួមចំណែកយ៉ាងសកម្មក្នុង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទំាងពីរ តាមរយៈការចែករំលែកបទពិសោធន៍ពីការងារនីតិកម្ម ការផ្លាស់ប្តូរទស្សន- កិច្ចថ្នាក់ដឹកនំា និងគណៈកម្មការជំនាញនានា នៃសភាទំាងពីរ។ សភាទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមំាថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជា កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរ លើគ្រប់វិស័យ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន