រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានបង្ហាញចំណុចជោគជ័យធំៗ ចំនួន៥ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជា ធ្វើម្ចាស់ផ្ទះ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានបង្ហាញចំណុចជោគជ័យធំៗ ចំនួន៥ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភាកម្ពុជា ធ្វើម្ចាស់ផ្ទះ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/23/2022 10:47:37 PM )

មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ នៅក្នុងការពង្រឹងយន្តការសភា ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាពពលរដ្ឋប្រកបដោយចីរភាព និងដោះស្រាយបញ្ហានានាជូនពលរដ្ឋទំាងនៅក្នុងតំបន់និងសកលោក។

ពិធីបិទមហាសន្និបាត បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា  ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ  ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា  និងជាប្រធានអាយប៉ាលើកទី៤៣។

មានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាត  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ ដែលជាលទ្ធផល នៃមហាសន្និបាត។ លទ្ធផលសំខាន់ទំាង៥នោះ គឺមហាសន្និតបាតលើកទី៤៣នេះ អាយប៉ាបានទទួលយកសមាជិកសភាសង្កេតការណ៍ថ្មីបន្ថែមចំនួន៤។ លទ្ធផលទី២ គឺអាយប៉ា បានបង្កើនការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុងនិងរវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយ សភាសង្កេតការណ៍។ លទ្ធផលទី៣ មហាសន្និបាតបានអនុម័តនូវសេចក្តីសម្រេចសំខាន់ៗជាច្រើនក្នុងក្របខណ្ឌ សមាជិកសភាស្រ្តី កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។ ចំណែកចំណុចទី៤ មហាសន្និបាត បានបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាពគ្នាយ៉ាងរឹងមាំ។ លទ្ធផលចុងក្រោយដែលជាចំនុចទី៥ គឺអាយប៉ាបានបង្ហាញច្បាស់ពីគោលការណ៍នៃការប្រឹក្សាយោបល់  និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើ មូលដ្ឋាន កុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

សូមជម្រាបថា  អាយប៉ាជាស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិកអាស៊ាន តំណាងឱ្យប្រជាពលរដ្ឋនៃតំបន់អាស៊ីអាគ្នេយ៍ ៦៥០លាននាក់។  អាយប៉ាជាតំណាងឱ្យឆន្ទៈនិងផលប្រយោជន៍ នៃប្រជាពលរដ្ឋបានដើរតួនាទីដ៏សំខាន់ ក្នុងការសម្រេចបាននូវសហគមន៍អាស៊ាន ដែលផ្តោតលើ ប្រជាពលរដ្ឋ និងយកប្រជាពលរដ្ឋជាគោល។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា អាយប៉ាអាចជួយកសាងសហគមន៍អាស៊ាន តាមរយៈការអភិវឌ្ឍនូវក្របខណ្ឌ និងសុខដុមនីយកម្មច្បាប់ ការតាមដានត្រួតពិនិត្យលើរដ្ឋាភិបាល និងការធ្វើច្បាប់ថវិកា ដើម្បីឱ្យស៊ីសង្វាក់ទៅនឹងគោលនយោបាយជាតិ និងផែនការសកម្មភាពនៃប្រទេសរបស់ខ្លួន ហើយតាមរយៈលទ្ធផល មហាសន្និបាតនាពេលនេះ នឹងត្រូវបានយកទៅអនុវត្តចេញជា សកម្មភាព ជាក់ស្តែង។ សម្តេចប្រធានអាយប៉ាលើកទី៤៣ មានក្តីសង្ឃឹមថាមហាគ្រួសារអាយប៉ាទាំងអស់គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងតំបន់និងសកលោក។

សូមជម្រាបថា មុនពីធីបិទមហាសន្និបាតលើកទី៤៣ ប្រធានគណៈប្រតិភូសមាជិកអាយប៉ា ដែលបានចូលរួមមហាសន្និបាត បានអញ្ជើញចុះហត្ថលេខា លើរបាយការណ៍រួមនៃមហាសន្និបាត (Joint Communique)។ ហើយក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត សភាកម្ពុជាបានផ្តល់គ្រឿងឥស្សរយស ព្រះរាជាណាចក្រកម្ពុជាជូនឥស្សរជនជាន់ខ្ពស់ជាតិ និងអាយប៉ាមួយចំនួន និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ា ដែលបានបំពេញភារកិច្ច យ៉ាងសកម្មនៅក្នុងការលើកកម្ពស់ អាយប៉ានិងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើឲ្យមហាសន្និបាតលើកទី៤៣ បានដំណើរការ មកប្រកបដោយជោគ ជ័យរហូតដល់ពេលបិទបញ្ចប់នេះ។

ពិធីបិទមហាសន្និបាតលើកទី៤៣ប្រកបដោយអត្ថន័យ បង្ហាញពីសាមគ្គីភាពនិងភាពស្និទ្ធស្នាលបំផុត បន្ទាប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានផ្ទេរតំណែងជាប្រធានអាយប៉ាលើកទី៤៤ ជូនដល់ លោកជំទាវ Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ផងដែរ៕