សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ាន (AIPA43) បានលើកយករបៀបវារៈចំនួន២១ មកធ្វើការពិចារណា និងពិភាក្សាគ្នា
គណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ាន (AIPA43) បានលើកយករបៀបវារៈចំនួន២១ មកធ្វើការពិចារណា និងពិភាក្សាគ្នា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/22/2022 1:30:46 AM )

ឯកឧត្ដម ឈិត គឹមយាត ប្រធានស្ដីទីគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា និងជាប្រធាន កិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃអន្តរសភាអាស៊ានអាយប៉ា កម្ពុជា បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃអន្តរ សភាអាស៊ាន (AIPA43) ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី ៤3 ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សមាសភាពសមាជិកគណៈប្រតិភូបរទេស នៃគណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ានអាយប៉ា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះមាន ចំនួន៧ ប្រទេស គឺសភាព្រុយណេដារូស្សាឡាម ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ។ ចំណែកគណៈប្រតិភូសភាកម្ពុជា ចូលរួម ក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លី ឆេង សមាជិករដ្ឋសភា ជាប្រធានប្រតិភូសភាកម្ពុជា និងឯកឧត្ដម ឃុត ចាន់ដារា សមាជិក រដ្ឋសភា ជាអ្នករាយការណ៍ក្នុងកិច្ចប្រជុំ។

កិច្ចប្រជុំគណៈកម្មាធិការរៀបចំ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA43) នៅពេលនេះ បានពិភាក្សានិងអនុម័តលើ សេចក្ដីព្រាង សេចក្ដីសម្រេចចំនួន២១ដូចខាងក្រោមៈ
1.របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១-២០២២
2.ការប៉ាន់ស្មានថវិកាឆ្នាំ២០២២-២០២៣
3.របាយការណ៍លេខាធិការដ្ឋានឆ្នាំ២០២១-២០២២
4.ការទទួលស្គាល់សភាសហរដ្ឋអាមេរិកជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា)
5.ការទទួលស្គាល់សភាហ្ស៊កហ្ស៊ីជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា)
6.ការទទួលស្គាល់រដ្ឋសភានេប៉ាល់ជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា)
7.ការទទួលស្គាល់សភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា)
8.ការបន្តនិងធ្វើវិសោធនកម្មនៃអនុស្សរណៈ នៃការយោគយល់គ្នារវាងអាយប៉ា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដើម្បី "អភិវឌ្ឍសមត្ថភាពរបស់ អាយប៉ាលើបញ្ហាពាក់ព័ន្ធសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ ចអាស៊ាន នៅក្នុងវិស័យនានា"
9.ការបន្តនិងធ្វើវិសោធនកម្មនៃអនុស្សរណៈ នៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការ រវាងលេខាធិការដ្ឋានអាយប៉ា និងមូលនិធិ Freeland
10.ការបន្ត និងធ្វើវិសោធនកម្មអនុស្សរណៈ នៃការយោគយល់គ្នារវាងអាយប៉ា និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ស្តីពី "កម្មវិធីអភិវឌ្ឍន៍ សមត្ថភាព សម្រាប់មន្រ្តីនៃសភាសមាជិកអាយប៉ា"
11.ការបង្កើតក្រុមការងារពិគ្រោះយោបល់ប្រចាំឆ្នាំ សហការសម្របសម្រួលដោយអាយប៉ា និង PCAsia ដើម្បីលើកកម្ពស់ការ ចែករំលែកទិន្នន័យ និង ចំណេះដឹងប្រកបដោយតម្លាភាព ក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបគ្រាអាសន្នសុខាភិបាល
12.ការកសាងផែនការយុទ្ធសាស្រ្តអាយប៉ា ២០២៣-២០២៥ ផ្តល់មូលនិធិដោយមូលនិធិកាណាដា សម្រាប់គំនិតផ្តួចផ្តើមក្នុងស្រុក (CFLI) អាស៊ាន
13.ការបង្កើតបណ្ណាល័យច្បាប់ឌីជីថលអាយប៉ា
14.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូនឯកឧត្តម Pehin Orang Kaya Seri Lela Dato Seri Setia Awang Haji Abdul Rahman bin Dato Setia Haji Mohammad Taib ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិនៃព្រុយណេដារូស្សាឡាម
15.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន WAIPA
16.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូន អតីតអនុប្រធានសភាតំណាងរាស្រ្តហ្វីលីពីន
17.ការកោតសរសើរជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានអាយប៉ា
18.ការបន្តកិច្ចព្រមព្រៀងការងាររបស់អគ្គលេខាធិការអាយប៉ាក្នុងតំណែង សម្រាប់រយៈពេលបីខែ ចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២២
19.ការកោតសសើរចំពោះការបញ្ចប់ការងាររបស់លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការ អាយប៉ា អាណត្តិទីប្រាំ
20.ការតែងតាំងអគ្គលេខាធិការអាយប៉ាអាណត្តិទីប្រាំមួយ
21.កាលបរិច្ឆេទ និងទីកន្លែងនៃមហាសន្និបាតអាយប៉ាលើកទី៤៤

បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងផុលផុស អង្គប្រជុំបានឯកភាពបញ្ជូន សេចក្តីព្រាងសេចក្តីសម្រេចទាំង២១ យកទៅរាយការណ៏ក្នុង កិច្ចប្រជុំពេញអង្គ លើកទី២ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ដើម្បីអនុម័ត។

សូមបញ្ជាក់ថា នៅក្នុងគណៈកម្មាធិការរៀបចំនេះ ក៏មានសេចក្តីព្រាង សេចក្តីសម្រេចទី២២ មួយទៀត ដែលទើបតែសម្រេចពី គណៈកម្មាធិការ ប្រតិបត្តិអាយប៉ា កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នោះ គឺទាក់ទងនឹងកិច្ចសហការជាមួយនឹងបណ្តាញសភា មិនចូលបក្សសម្ព័ន្ធ ដោយសូម ទុកពេលវេលាឲ្យអគ្គលេខាធិការដ្ឋានអាយប៉ា ធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិនិ្យលើខ្លឹមសារ អនុស្ស រណៈយោគយល់លើបណ្តាញសភា មិនចូលបក្សសម្ព័ន្ធ (NAMPN / Non-Algned Memorandum of Parliamentary Network ) នេះ រួចបញ្ជូនមកប្រទេសជាសមាជិកអាយប៉ា ដើម្បីពិនិត្យ និងយកទៅសម្រេចនៅមហាសន្និបាតអាយប៉ាលើកទី ៤៤ នៅប្រទេស ឥណ្ឌូនេស៊ី៕