សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការសង្គមកិច្ចអាយប៉ាពិភាក្សាគ្នាពី ការលើកកម្ពស់បរិវត្តកម្មឌីជីថល ដើម្បីកិច្ចគាំពារសង្គមប្រកបដោយ បរិយាបន្ន និងការពង្រឹងកិច្ចគាំពារសុខភាពសង្គម ដើម្បីដោះស្រាយបញ្ហានានា ក្នុងអាស៊ាន
គណៈកម្មាធិការសង្គមកិច្ចអាយប៉ាពិភាក្សាគ្នាពី ការលើកកម្ពស់បរិវត្តកម្មឌីជីថល ដើម្បីកិច្ចគាំពារសង្គមប្រកបដោយ បរិយាបន្ន និងការពង្រឹងកិច្ចគាំពារសុខភាពសង្គម ដើម្បីដោះស្រាយបញ្ហានានា ក្នុងអាស៊ាន
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/22/2022 1:16:53 AM )

គណៈប្រតិភូសភាសមាជិកអាយប៉ាចំនួន៨ប្រទេស រួមមានសភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និង វៀតណាម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបប្រជុំពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំគណ:កម្មាធិការ សង្គមកិច្ចនៃមហាសន្និបាត អន្តរសភា អាស៊ាន AIPA អាយប៉ា លើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានលើកយកសេចក្ដីព្រាង សេចក្ដីសម្រេចចំនួន២ ស្ដីពីការលើក កម្ពស់បរិវត្តកម្មឌីជីថល ដើម្បីកិច្ចគាំពារ សង្គមប្រកបដោយបរិយាបន្ន យកមកធ្វើការពិភាក្សាគ្នា។

កិច្ចប្រជុំគណ:កម្មាធិកាសង្គមកិច្ចនាពេលនេះ ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រធាន ប្រតិភូ គណៈកម្មាធិការ សង្គមកិច្ច អាយប៉ា កម្ពុជា ជាប្រធានកិច្ចប្រជុំ ឯកឧត្តម ទី សុគន្ធ សមាជិករដ្ឋសភា ជាប្រធានគណ:ប្រតិភូ សភាកម្ពុជា និងឯកឧត្តម យឹម លាត សមាជិករដ្ឋសភា ជាអ្នករាយការណ៍ពីកិច្ចប្រជុំ។

សមាជិកអង្គប្រជុំគណៈកម្មាធិការសង្គមកិច្ច នៃអន្តរសភាអាស៊ាន (AIPA43) បានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស ទៅលើរបៀបវារៈ ដែលជា សេចក្ដីព្រាង សេចក្ដីសម្រេច ទាំង២ របស់គណៈកម្មាធិការ ដោយគណៈប្រតិភូសមាជិកអាយប៉ា បានចូលរួមកែសម្រួល ពាក្យពេចន៍ និងសម្រួល ខ្លឹមសារមួយចំនួន ជាការផ្ដល់ធាតុចូលបន្ថែម ដើម្បីឲ្យសេចក្ដីព្រាងសេចក្ដីសម្រេចទាំង២ កាន់តែមានអត្ថន័យ ល្អប្រសើរឡើង។

កិច្ចប្រជុំគណ:កម្មាធិការសង្គមកិច្ ចនៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានឯកភាពគ្នាលើ សេចក្តីព្រាងសេចក្តី សម្រេចទាំង២ ដោយសម្រេចនឹងយកទៅដាក់ឆ្លងសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ធ្វើការអនុម័ត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ​ ៕