រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសម្តែងការគួរសមជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា នាទីក្រុងញូដេលី
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសម្តែងការគួរសមជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា នាទីក្រុងញូដេលី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/13/2022 5:26:45 AM )

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន(AIPA) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣ បានជួបសម្តែង ការគួរសមជាមួយ ឯកឧត្តម SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានាធិបតី បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់ និងមានមោទកភាពចំពោះទំនាក់ទំនង និងកិច្ច- សហប្រតិបត្តិការរវាងឥណ្ឌា និងអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នៃស្ថាប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ របស់ប្រទេស​សមាជិកអាស៊ាន។ ឯកឧត្តម ក៏បានរំលឹកអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានា នៃចំណងការទូតរបស់ឥណ្ឌា ជាមួយប្រទេសសមាជិក អាស៊ាន ជាមួយនឹងការរំពឹងទុកថាវឌ្ឍនភាពដែលប្រសូត្រចេញពីចំណងការទូតនេះនឹងត្រូវបានពង្រឹង និងពង្រីកជាបន្តទៀត ជាពិសេស ទៅលេីវិស័យអាទិភាពរួមមាន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាដើម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈប្រតិភូ បានសម្តែងមនោសញ្ចេតនា រីករាយ ពេញចិត្ត និងគាំទ្រចំពោះការលើក- ឡើងរបស់ភាគីឥណ្ឌា និងបានអបអរសាទរយ៉ាងក្លៀវក្លាចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតជាអនុប្រធានាធិបតីឥណ្ឌា និងជាប្រធាន សភាជាន់ខ្ពស់ឥណ្ឌា ជាពិសេសបានចំណាយពេលវេលាលើកដំបូងគេ ក្នុងនាមជាអនុប្រធានាធិបតី ទទួលជួបគណៈប្រតិភូអាយប៉ានៅ ពេលនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានផ្តល់ឱកាសឱ្យសមាជិកគណៈប្រតិភូប្រទេសសមាជិកអាយប៉ា បានរួមចំណែកផ្តល់ ទស្សនៈយល់ឃើញនានា ជុំវិញផលវិជ្ជមាននៃទំនាក់ទំនងមិត្តភាពអាស៊ាន-ឥណ្ឌា និយាយជារួម និងផលប្រយោជន៍ផ្ទាល់រវាងឥណ្ឌា និង ប្រទេសសាមីនីមួយៗ និយាយដោយឡែក ជាមួយការប្តេជ្ញាចិត្តបន្តជម្រុញ និងលើកទឹកចិត្តអោយស្ថាប័ននីតិប្រតិបត្តិឥណ្ឌា-អាស៊ាន ខិតខំពង្រឹង និងពង្រីកទំនាក់ទំនងនេះថែមទៀត។

បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានដឹកនាំគណៈប្រតិភូអាយប៉ា ផ្តល់បទសម្ភាសន៍ជាមួយស្ថានីយ៍ ទូរទស្សន៍ក្នុងស្រុក និងទូរទស្សន៍សភារបស់ឥណ្ឌា។ ក្នុងបទសម្ភាសន៍ ឯកឧត្តមប្រធាន បានជម្រាបពីលទ្ធផលនៃជំនួបទាំងឡាយ ជាមួយថ្នាក់ដឹកនាំឥណ្ឌា ក៏ដូចជាការទៅទស្សនា ទីតាំងប្រវត្តិសាស្រ្តរបស់ឥណ្ឌា និងបានចាត់តាំងអោយគណៈប្រតិភូសមាជិកសភា តំណាងប្រទេសនីមួយៗចូលរួមជួបសម្ភាសន៍ដោយផ្ទាល់ទៀតផង។

នៅក្នុងអំឡុងពេលនៃដំណេីរទស្សនកិច្ចនេះ ក៏មានចេញនូវប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃដំណេីរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូអន្តរសភាអាស៊ាននៅសាធារណរដ្ឋឥណ្ឌាផងដែរ។

សូមជម្រាបថា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន អញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាតំណាងប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន