រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពីតួនាទីរបស់សភាក្នុងការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាព ចំពោះគ្រោះអាសន្នសុខាភិបាល
សិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពីតួនាទីរបស់សភាក្នុងការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាព ចំពោះគ្រោះអាសន្នសុខាភិបាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/12/2022 7:55:37 AM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា សភាថ្នាក់តំបន់ ស្តីពី "តួនាទីរបស់សភាក្នុងការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាព ចំពោះគ្រោះអាសន្ន សុខាភិបាល៖ ករណីសិក្សាអំពីប្រសិទ្ធភាព និងបញ្ហាប្រឈមក្នុងការឆ្លើយតបរបស់ថ្នាក់ជាតិទៅនឹងជំងឺកូវីដ-១៩" នៅសណ្ឋាគារ Royal Angkor Resort and Spa ក្នុងទីរួមខេត្តសៀមរាប និងតាមប្រព័ន្ធOnline។

សិក្ខាសាលានេះ រៀបចំឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា សហការជាមួយលេខាធិកាដ្ឋាន នៃសហភាពអន្តរសភាអាស៊ាន (អាយប៉ា) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប តំណាងឲ្យឣង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលសភាឣាស៊ី និងសិក្ខាកាមមកពីឣាស៊ាន និងតំបន់ផ្សេងៗ ចូលរួមប្រមាណជាង៥០នាក់។

ឯកឧត្តម ពិន ប្រាកដ ឣភិបាលរងខេត្តសៀមរាប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោកជំទាវ ឯកឧត្តម ឣស់លោក លោកស្រី ដែលជាតំណាងសភាប្រទេសក្នុងតំបន់ ឣង្គការដៃគូជាតិ និងឣន្តរជាតិ ដែលបានឣញ្ជើញចូលរួមក្នុងអង្គសិក្ខា- សាលានេះ។ ឯកឧត្តមបានបន្តថា ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ ដែលជាបញ្ហាប្រឈមទាំងនៅក្នុងតំបន់ និងសកលលោកទាំងមូល។

លោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាឣាស៊ី បានមានប្រសាសន៍ថា សិក្ខាសាលារយៈពេលពីរថ្ងៃនៅខេត្តសៀមរាប ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីពិភាក្សាអំពីប្រធានបទដែលជាកង្វល់ទូទៅនៃជំងឺរាតត្បាត COVID-19 ដើម្បីឆ្លុះ បញ្ចាំងពីតួនាទីដែលសភាសមាជិក AIPA ដែលបានដើរតួនាទីនៅក្នុងអំឡុងពេលឆ្លើយតបការស្តារឡើងវិញ ការបង្ហាញពីការអនុវត្តល្អ- បំផុត នូវរឿងរ៉ាវជោគជ័យ រួមទាំងបញ្ហាប្រឈម និងឧបសគ្គ ព្រមទាំងដំណោះស្រាយ និងយន្តការតម្លាភាព គណនេយ្យភាព វិធានការ បង្ការអំពើពុករលួយ និងអំពីរបៀប ដែលសមាជិកសភាត្រូវបំពេញតួនាទីជាតំណាងនីតិប្បញ្ញត្តិ ដើម្បីរួមចំណែកក្នុងការកែលំឣលទ្ធផល សម្រាប់ប្រជាពលរដ្ឋទាំងឣស់។ សិក្ខាសាលាពិគ្រោះយោបល់នេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសុវត្ថិភាពសាធា- រណៈ និងសុខុមាលភាព ក្នុងពេលមានឣាសន្នផ្នែកសុខភាព និងគោលការណ៍នៃឣភិបាលកិច្ចល្អ និងប្រសិទ្ធភាពតាមរយៈសកម្មភាព សភា។

លោកស្រី វេជ្ជបណ្ឌិត Li Ailan បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងសកម្ម របស់ប្រជាជនកម្ពុជា ការខំប្រឹងប្រែងទាំងក្នុង និងក្រៅវិស័យសុខាភិបាល និងដៃគូសហការផ្សេងទៀត បានធ្វើឲ្យកម្ពុជាត្រូវបានទុកជា គំរូល្អ ដែល៧០%នៃចំនួនប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងនៅខែកញ្ញា ឆ្នាំ២០២១ ដែលបំពេញតាមគោលដៅរបស់(WHO)។

ថ្លែងបើកសិក្ខាសាលា លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានេះ យើងនឹងប្រើប្រាស់នូវកាលានុវត្តភាព នៃការផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ ពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិល អំពីតួនាទី និងការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសគឺតួនាទីសភាក្នុងការលើកកម្ពស់ ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាពចំពោះគ្រោះអាសន្នសុខាភិបាល និងដើម្បី រួមគ្នាធ្វើការអភិវឌ្ឍក្នុងការសិក្សាស្រាវជ្រាវចំណុចវិជ្ជមាន អវិជ្ជមាន ពីវិធីសាស្រ្តនានា ដែលបានអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ កន្លងមក ដើម្បីពង្រឹងយន្តការទាំងអស់ឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល នាពេលអនាគតឱ្យមានភាពធន់ និងបរិយាប័ន្ន។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធានបានធ្វើការចែករំលែកនៅគោលនយោបាយចម្បងៗ ដែលកម្ពុជាបានអនុវត្តក្នុងយុគសម័យកូវីដ និងការស្ដារឡើងវិញនូវសង្គម សេដ្ឋកិច្ច។ លោកជំទាវបានបន្តថា ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគតិបណ្ឌិតដឹកនាំ រឹងមាំរហ័សទាន់សភាពការណ៍ តាមរយៈធ្វើការយ៉ាងជិត ស្និតជាមួយឣង្គការសុខភាពពិភពលោក រួមទាំងប្រើប្រាស់មធ្យោបាយ និងកម្លាំងសរុបទូទាំងប្រទេស មានដូចជា សភាបានឣនុម័តច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ហើយ តំណាងរាស្ត្រទាំងឣស់ឈរតាមមណ្ឌល ដើម្បីផ្សព្វផ្សាយព័ត៌មានហានិភ័យ វិធានការរដ្ឋបាល សុខាភិបាល និងដោះស្រាយបញ្ហាប្រឈម នានា ឆ្លើយតបតាមតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ ពិសេសជនរងគ្រោះ។ ចំណែករាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការប្រឆាំងកូវីដ- ១៩ ដែលមានសមាសភាពពាក់ព័ន្ធទាំងឣស់ ដឹកនាំដោយនាយករដ្ឋមន្រី្តផ្ទាល់ ដោយតាមដានត្រួតពិនិត្យយ៉ាងតឹងរឹង រហូតមានការ បិតខ្ទប់ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងឣនុវត្តគោលនយោបាយគាំពារសង្គម ការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនដល់ គ្រួសារក្រីក្រ និងគ្រួសាររងផលប៉ះពាល់ពីកូវីដ-១៩ កម្មករ កម្មការី និងវិស័យសេវានានាជាដើម។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាល បានប្រើគោលនយោបាយស្រោច Vaccine ដើម្បីបង្កើតភាពស៊ាំសហគមន៍ បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យ និងអាចបើកប្រទេស ឡើងវិញ ដោយភាពជឿជាក់ និងប្រុងប្រយ័ត្នខ្ពស់។

លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា វត្តមានរបស់ឯកឧត្តម លោកជំទាវ ទាំងនៅទីនេះ និងពីចម្ងាយ គឺពិតជាបង្ហាញនូវកិច្ចសហប្រតិ- បត្តិការដ៏រឹងមាំក្នុងតំបន់ រវាងសភា រាជរដ្ឋាភិបាល និងសង្គមស៊ីវិល គឺពិតជាមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរិះរកនូវគោលនយោបាយ យុទ្ធសាស្រ្តនានា ក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈ និងសេដ្ឋកិច្ចចំពោះគ្រោះអាសន្ន និងកាស្តារឡើងវិញដែលមានភាពធន់ និងប្រកបដោយបរិយាបន្នទៅថ្ងៃអនាគត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន