ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5th AIPACODD Meeting) តាមរយៈប្រព័ន្ធនិម្មិត__ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" បានបិទបញ្ចប់ដោយជោគជ័យ__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD5)__ ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅទីក្រុងប៊ែឡាំង__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម__ ឯកឧត្តម ទី សុគន្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀនលើកទី៥ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5th AIPACODD Meeting) តាមរយៈប្រព័ន្ធនិម្មិត៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅទីក្រុងប៊ែឡាំង
ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅទីក្រុងប៊ែឡាំង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/22/2022 8:10:16 PM )

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បាន អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីអំពី «តួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២៖ តើសហភាពអឺរ៉ុប និងអាស៊ាន អាចធ្វើអ្វីខ្លះ ដើម្បីធ្វើការខិតកាន់តែជិតគ្នា?» នៅទីក្រុងប៊ែឡាំង តបតាមការអញ្ជើញរបស់មូលនិធិខុនរ៉ាដ (Konrad Adeneuer Stiftung)។

កិច្ចពិភាក្សាតុមូលនេះ មានការចូលរួមពី ឯកឧត្តម Andreas Scheuer សមាជិកសភាអាឡឺម៉ង់ និងជាប្រធានស្ថាប័នគំនិតផ្តួចផ្តើម អឺរ៉ុប-អាស៊ី និងមានការចូលរួមពីតំណាងក្រសួងការបរទេសអាឡឺម៉ង់ អ្នកស្រាវជ្រាវ និងសមាជិកប្រតិភូកម្ពុជា មកពីអន្តរស្ថាប័ន និង សង្គមស៊ីវិល ព្រមទាំងមានការចូលរួមរបស់ លោកជំទាវ ផែន សាវនី ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ អាឡឺម៉ង់

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ឆ្នាំ២០២២ នឹងបន្តពង្រឹងមជ្ឈភាពអាស៊ាន និងលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ដោយយកធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហ- ប្រជាជាតិជាគោល។

កិច្ចពិភាក្សាតុមូល បានធ្វើការផ្លាស់ប្តូរទស្សនៈយោបល់អំពីភាពប្រឈមក្នុងតំបន់ និងក្រៅតំបន់ រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ បញ្ហាសន្តិសុខថាមពល និងម្ហូបអាហារ ព្រមទាំកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ ទំនាក់ទំនងតំបន់ទាំងពីរ លើវិស័យសន្តិសុខ សេដ្ឋកិច្ចឌីជីថល ការវិនិយោគ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ សង្គមវប្បធម៌ ការកសាងធនធានមនុស្ស រួមទាំងការផ្លាស់ប្តូរទំនាក់ទំនងប្រជាជន និងប្រជាជន។ កិច្ចពិភាក្សាក៏ផ្តល់ នូវតម្លៃលើកិច្ចសហប្រតិបត្តិការ តាមយន្តការដែលមានស្រាប់ ដូចជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប និងកិច្ចសហប្រតិ- បត្តិការទន្លេមេគង្គ ជាដើម។

ឯកឧត្តម សួស យ៉ារ៉ា ក៏បានជូនដំណឹងភាគីមិត្តអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ (RCEP) ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលកិច្ចព្រមព្រៀងនេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយនៃកិច្ចសហប្រតិ- បត្តិការក្នុងតំបន់ ដែលមានលក្ខណៈសេរី បើកចំហរ និងបរិយាបន្ន។

វេទិកាតុមូលនេះ បានវាយតម្លៃជារួមថា អាស៊ាន និងសហគមន៍អឺរ៉ុបគឺជាដៃគូបង្កើត (Natural Partners) និងមានតម្លៃសម្រាប់ការកសាង កិច្ចសហប្រតិបត្តិការ និងមិត្តភាពយូរអង្វែង ប្រកបដោយគុណភាព និងការទទួលខុសត្រូវ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន