ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5th AIPACODD Meeting) តាមរយៈប្រព័ន្ធនិម្មិត__ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" បានបិទបញ្ចប់ដោយជោគជ័យ__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD5)__ ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅទីក្រុងប៊ែឡាំង__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម__ ឯកឧត្តម ទី សុគន្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀនលើកទី៥ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5th AIPACODD Meeting) តាមរយៈប្រព័ន្ធនិម្មិត៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/21/2022 9:14:14 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុល- ការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជា- ណាចក្រកម្ពុជា និងបានទទួលការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងការកសាងបាននូវសុខុដុម រមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើអោយបងប្អូនខ្មែរឥស្លាម រស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនា ដទៃទៀត ដែលជាទីគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។

ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំ ជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការ អង្គការសម្ព័ន្ធពិភពឥស្លាម ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀត ពេលវេលាមកចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។

សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គលេខាធិការ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ចំពោះសុខទុក្ខរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកឥស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរមនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើងឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និង សិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ ការជម្រុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនឥស្លាមនៅតាមស្ថាប័នឯកជន និងស្ថាប័ន សាធារណនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។

សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិក រដ្ឋសភាចំនួន៨រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរឥស្លាមផងដែរ ដែលបានចូលរួមចំណែក យ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកឥស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន