ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយប្រតិភូសហគមន៍អឺរ៉ុប__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5th AIPACODD Meeting) តាមរយៈប្រព័ន្ធនិម្មិត__ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" បានបិទបញ្ចប់ដោយជោគជ័យ__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD5)__ ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅទីក្រុងប៊ែឡាំង__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម__ ឯកឧត្តម ទី សុគន្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀនលើកទី៥ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5th AIPACODD Meeting) តាមរយៈប្រព័ន្ធនិម្មិត៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ទី សុគន្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀនលើកទី៥ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ឯកឧត្តម ទី សុគន្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមសម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀនលើកទី៥ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/21/2022 1:53:18 AM )

ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្ដីពីគ្រឿងញៀនលើកទី៥ AIPACODD-5 បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារ  ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ សម្រាប់ការត្រៀមលក្ខណៈ ក្នុងការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្ដីពីគ្រឿងញៀនលើកទី៥ AIPACODD-5 ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមប្រព័ន្ធនិម្មិត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ខាងមុខ នេះ។

កិច្ចប្រជុំនេះ រៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទីប្រឹក្សាសភា ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ។

នៅក្នុងឱកាសនោះ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ ដែលក្រុម ការងារនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពេញនាពេលកន្លងមក សម្រាប់ត្រៀមលក្ខណៈបម្រើឲ្យដំណើរការកិច្ចប្រជុំ AIPACODD-5 នាពេលខាងមុខ រួចមក ឯកឧត្តម ទី សុគន្ធ ជាប្រធានអង្គប្រជុំក៏បានផ្ដល់តួនាទីជូន នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្ដម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាប្រធានប្រតិភូសភាកម្ពុជា សម្រាប់ កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្ដីពីគ្រឿងញៀនលើកទី៥ ឡើងធ្វើបទបង្ហាញពីខ្លឹមសារស្លាយ ដែលត្រូវថ្លែងទៅកាន់កិច្ច- ប្រជុំ AIPACODD-5។

បន្ទាប់ពីស្ដាប់បទបង្ហាញចប់ ឯកឧត្តម ទី សុគន្ធ បានស្នើឲ្យ នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ- ប្រឆាំងគ្រឿងញៀន ធ្វើការសង្ខេបខ្លឹមសារស្លាយបន្ថែមទៀត ប្ដូរពីរយៈពេលជាង២០នាទី មកត្រឹមរយៈពេលតែ១០នាទីវិញ។ ឯកឧត្តម ក៏បានស្នើសមាជិកអង្គប្រជុំចូលរួមផ្ដល់មតិយោបល់ ដើម្បីធ្វើយ៉ាងណាឲ្យខ្លឹមសារនៃបទបង្ហាញអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូសភាកម្ពុជាកុំឲ្យមានស្ទួនខ្លឹមសារគ្នា និងត្រូវច្បាស់ថា មួយជាស្ថាប័នសាធារណៈ ជាអ្នកអនុវត្តការងារ និងជាមួយស្ថាប័នអ្នក- ធ្វើគោលនយោបាយ ហើយស្លាយគឺត្រូវឲ្យខ្លីតែខ្លឹម។

ក្រោយពីបានទទួលមតិយោបល់ពីអង្គប្រជុំរួចមក ឯកឧត្តម ទី សុគន្ធ បានថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំ បំពេញការងារនាពេលកន្លងមក និងបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំ ដោយបានផ្ដល់នូវមតិយោបល់ល្អៗបន្ថែមទៀតនាពេលនេះ។

ឯកឧត្តមសង្ឃឹមថា ក្រុមការងារទាំងអស់នឹងបន្តធ្វើកិច្ចសហការគ្នាបន្ថែមទៀត ក្នុងការបំពេញការងារដែលនៅសេសសល់ ឲ្យបានចប់ សព្វគ្រប់ សម្រាប់ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្ដីពីគ្រឿង- ញៀន លើកទី៥ AIPACODD-5 ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យជូនជាតិមាតុភូមិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន