សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរដ្ឋទូតវៀតណាមលើកឡើងថា ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាក់សំាងកូវីដ-១៩ធ្វើឲ្យកម្ពុជា ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ
ឯកអគ្គរដ្ឋទូតវៀតណាមលើកឡើងថា ជោគជ័យយុទ្ធសាស្រ្តចាក់វ៉ាក់សំាងកូវីដ-១៩ធ្វើឲ្យកម្ពុជា ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/6/2021 7:36:43 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យយ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន រដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងជំនួបសវនាការនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលបាន ផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យយ៉ាងធំធេង ធ្វើឲ្យកម្ពុជាមានលទ្ធភាព បើកប្រទេសឡើងវិញ និងក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ និងបានអរគុណចំពោះកម្ពុជាដែលបានផ្តល់ថវិកា និងបរិក្ខា- ពេទ្យដល់ប្រទេសវៀតណាមនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នាពេលកន្លងមក។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសន្យាចំពោះសម្ដេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ដើម្បីពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទំាងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម។ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានជម្រាបជូនសម្តេចថា ទោះបីនៅក្នុងកាលៈទេសៈកូវីដ១៩នេះក្តី តែទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម បានកើនឡើងជាលំដាប់ នៅក្នុងនោះការនាំចូលរបស់កម្ពុជាទៅប្រទេសវៀតណាម ច្រើនជាង វៀតណាមនាំចូលមកកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ ចំពោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង ដែលត្រូវ បានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា។ សម្តេចបានប្រសាសន៍លើកឡើងថាបេសកកម្ម ការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ រដ្ឋសភាកម្ពុជា សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្ត- បន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

ឆ្លៀតឱកាសនេះ  សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ប្រទេសវៀតណាម ដែលបានផ្តល់ជំនួយ ២៥លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះ គម្រោងសាងសង់កំពុងដំណើរការជ្រើសរើសក្រុមហ៊ុន សាងសង់ ដែលនៅក្នុងនោះ មានក្រុមហ៊ុនមួយចំនួនបានដាក់ពាក្យដេញថ្លៃ រួមទំាងក្រុមហ៊ុនរបស់ប្រទេសវៀតណាមផងដែរ។ សម្តេច បានបញ្ជាក់ថា ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ គ្រោងនឹងបើកការដ្ឋាននៅដើមឆ្នាំ ២០២២ខាងមុខនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន