សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេច ហេង សំរិន៖ ASEP11 បានរួមគ្នាគំាទ្រយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ-១៩ ដោះស្រាយសន្តិសុខ សន្តិភាព ការប្រែប្រួលអាកាសធាតុ វិសមភាពយេនឌ័រ
សម្តេច ហេង សំរិន៖ ASEP11 បានរួមគ្នាគំាទ្រយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ-១៩ ដោះស្រាយសន្តិសុខ សន្តិភាព ការប្រែប្រួលអាកាសធាតុ វិសមភាពយេនឌ័រ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/16/2021 7:36:07 AM )

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តាមប្រព័ន្ធនិម្មិត បានបញ្ចប់ដោយជោគជ័យក្រោយពីបានដំណើរការប្រជុំ ផ្លាស់ប្តូរទស្សនៈគ្នាដោយឈរលើគោលការណ៍ពហុភាគី និយម សាមគ្គីភាពជាអន្តរជាតិ នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការស្វែងរកដំណោះស្រាយជូនពលរដ្ឋ លើបញ្ហាសន្តិភាព និង សន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ  សន្តិសុខនៃធនធានធម្មជាតិ និងជាពិសេស អន្តរកម្មនៃសន្តិសុខស្បៀង ទឹក និងថាមពល និងវិសមភាពសង្គម និងយេនឌ័រ ជាពិសេសការរួមគ្នាដែលមិនអាចខ្វះបាននៅក្នុងការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងការស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ ក្រោយពីវិបត្តិជំងឺនេះ។

ក្នុងនាមសហប្រធានដឹកនាំកិច្ចប្រជុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូ ទំាងអស់ដែលចូលរួមចែករំលែកពុទ្ធិដោយមិនខ្លាចនឿយហត់នៅក្នុងក្រុមពិភាក្សាផ្លាស់ប្តូរមតិយោបល់ ទស្សនៈរវាងគ្នាទៅវិញទៅមក យ៉ាងផុលផុស និងសកម្ម សំដៅពង្រឹងការទូតសភា និងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហាជាសកល ដែលពលរដ្ឋក្នុងអាស៊ី និងអឺរ៉ុប ក៏ដូចជាពលរដ្ឋក្នុងសកលោកជួបប្រទះនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា អង្គប្រជុំបានឯកភាព និងគាំទ្រដល់យុទ្ធសាស្ត្រសំខាន់ និងអាទិភាព ដើម្បី ស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញប្រកបដោយបរិយាប័ន្ន រឹងមាំ ហើយធន់ទៅនឹងវិបត្តិ ដែលនឹងអាចកើតមាននាពេលក្រោយទៀត ដែលក្នុងនោះកត្តាអាទិភាពនិងចំពោះមុខគឺ ការចាក់វ៉ាក់សាំងសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទាំងអស់បានចាក់វ៉ាកសាំងគ្រប់គ្នាៗ។ អង្គប្រជុំក៏បានឆ្លុះបញ្ចាំងផងដែរនូវសារៈសំខាន់ នៃពហុភាគីនិយម ដោយផ្អែកលើច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការជាអន្តរជាតិ និង ភាពជាដៃគូរកាន់តែទូលំទូលាយរវាងតំបន់ទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់មួយចំនួនដូចជា ការអភិវឌ្ឍបៃតង វិស័យបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់តំបន់ និងប្រព័ន្ធសុខាភិបាលជាដើម។

សម្តេចប្រធានរដ្ឋសភា និងជាសហប្រធានដឹកនាំកិច្ចប្រជុំ បានសម្តែងការកោតសរសើរ ចំពោះគណៈកម្មការកិច្ចប្រជុំរៀបចំសេចក្តី- ប្រកាស ASEP11 ដែលបានបំពេញការងារយ៉ាងសកម្ម តាំងពីមុនកិច្ចប្រជុំចាប់ផ្តើម ដោយបានសម្របសម្រួល ពិភាក្សា ពិគ្រោះ និង ផ្លាស់ប្តូរយោបល់គ្នាលើធាតុចូលជាច្រើនពីប្រទេសសមាជិក ទៅក្នុងសេចក្តីព្រាងសេចក្តីប្រកាស រហូតទទួលបានការឯកភាព និងការ អនុម័តជាឯកច្ឆ័ន្ទលើឯកសារដ៏សំខាន់នេះ ដែលឆ្លុះបញ្ចាំងពីស្មារតី ជំហរ និងឆន្ទៈរួមរបស់សមាជិកសភា តំណាងឱ្យសំឡេងរបស់ ប្រជាពលរដ្ឋម្ចាស់ឆ្នោត នៃតំបន់ទាំងពីរ នូវក្តីបំណងប្រាថ្នារួម គឺការរស់ក្នុងសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពជានិរន្តរ៍។

សម្តេចបានគូសបញ្ជាក់ថា សេចក្តីប្រកាស ASEP11 ដែលបានអនុម័តនេះ ជាលទ្ធផលនៃកិច្ចប្រជុំគឺជាឯកសារលទ្ធផលគន្លឹះ នឹងត្រូវ បង្ហាញជូនដល់មេដឹកនាំនៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ខាងមុខ ពិចារណាលើ សារពិសេសរបស់ប្រជាពលរដ្ឋដើម្បីពិនិត្យ យកទៅប្រតិបត្តិ ដើម្បីបម្រើផលប្រយោជន៍រួម សម្រាប់ប្រជាជននៃតំបន់ទាំងពីរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន