សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន
គណៈកម្មការរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/18/2021 8:58:05 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន គណៈកម្មការ បានជួបប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីពិនិត្យសិក្សា និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពីគោលបំណង នៃកិច្ចប្រជុំជាមួយក្រសួងសេដ្ឋកិច្ចតាមរយៈវីដេអូ Zoom នាពេលនេះ គឺដើម្បីធ្វើការពិនិត្យពិភាក្សាជាលើកចុងក្រោយ លើសេចក្តីព្រាង ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន នៅក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការ ដោយចង់បានការបំភ្លឺនូវចម្ងល់មួយចំនួនពាក់ព័ន្ធនឹង សេចក្តីព្រាងច្បាប់ខាងលើ មុននឹងគណៈកម្មការសម្រេចបញ្ជូនត្រឡប់ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ចាប់តាំងពីនីតិកាលទី១នៃរដ្ឋសភារហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន នៅ ក្នុងការចូលរួមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការដាក់ចេញនូវឧបករណ៍គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ក្នុងការពង្រឹង ភាពជាដៃគូជាមួយតួអង្គអភិវឌ្ឍន៍ទាំងអស់អោយកាន់តែមានភាពទូលំទូលាយ។ ក្នុងក្របខ័ណ្ឌនេះ ច្បាប់ស្តីពីសម្បទានត្រូវបានប្រកាស អោយប្រើនៅឆ្នាំ២០០៧ ដែលមានគោលបំណងជំរុញ និងសម្រួលការអនុវត្តគម្រោងវិនិយោគហេរដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយ ហិរញ្ញប្បទានឯកជននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងបំពេញសេចក្តីត្រូវការរបស់សង្គម និងសេដ្ឋ- កិច្ចជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សេចក្តី ព្រាងច្បាប់ស្តីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន ត្រូវបានរៀបចំឡើងក្នុងបរិការ ដើម្បីជំនួសច្បាប់ចាស់ខាងលើ (ច្បាប់ស្តីពីសម្បទាន) ដោយបានធ្វើការកែសម្រួលជាបន្តបន្ទាប់ និងទទួលបានធាតុចូលសំខាន់ៗ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ ទាំងកម្រិត បច្ចេកទេស ទាំងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត។

បន្ទាប់ពីបានស្ដាប់ការពន្យល់បកស្រាយពីក្រសួងជំនាញរួចមក គណៈកម្មការរដ្ឋសភា បានឯកភាពគ្នា រក្សាទុកអត្ថបទច្បាប់អោយនៅ ដដែល ដោយគ្រាន់តែធ្វើការកែសម្រួលពាក្យពេចន៍មួយចំនួន ហើយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នឹងធ្វើរបាយការណ៍អំពីការពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដែលមានមាន១៤ជំពូក ចែកចេញជា ៤៩មាត្រានេះ ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេល ខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន