សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង អនុញ្ញាតឲ្យមន្ត្រីសភាឡាវចំនួន០៣រូប ដែលបានទទួលអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យប៊ែលធី ចូលជួបសំដែងការគួរសម
ឯកឧត្តម ឡេង ប៉េងឡុង អនុញ្ញាតឲ្យមន្ត្រីសភាឡាវចំនួន០៣រូប ដែលបានទទួលអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យប៊ែលធី ចូលជួបសំដែងការគួរសម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/13/2021 8:53:38 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអនុញ្ញាតឲ្យនិស្សិតអាហារូបករណ៍ ដែលជាមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំនួន០៣រូប ដែលបានទទួលអាហារូបករណ៍តាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ឡាវ សិក្សានៅសាកលវិទ្យាល័យប៊ែលធី ចូលជួបសំណេះសំណាល និងសំដែងការគួរសម នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅវិមាន រដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ឡាវ បានផ្តល់អាហារូបករណ៍ដល់មន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងកិច្ចសហ- ប្រតិបត្តិការ រវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាការជួយគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

ឯកឧត្តមបានលើកឡើងពីប្រវត្តិសាស្ត្រជាច្រើនដែលទាក់ទងទៅនឹងប្រទេសទាំងពីរ ពិសេសគឺលើកយកកិច្ចសហការគ្នា ក្នុងការចូលរួម ដេញរបបអាណានិគមនិយមបារាំង និងការចូលរួមជួយគ្នាជាបន្តបន្ទាប់លើឆាកនយោបាយអន្តរជាតិ នាពេលកន្លងទៅ ក្នុងនាមជាបងប្អូន ញាតិមិត្ត ដែលមានភូមិផងរបងជាប់គ្នា។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា នៅពេលខាងមុខប្រទេសយើងទាំងពីរកម្ពុជា ឡាវ នឹងសម្បូរ ធនធានមនុស្សលើគ្រប់វិស័យទាំងអស់ សម្រាប់ចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេស ឲ្យមានភាពជឿនលឿន និងដើរទាន់បណ្តា ប្រទេសនានាលើសកលលោក។

នៅចុងបញ្ចប់ ឯកឧត្តមបានជូនពរដល់និស្សិតអាហារូបករណ៍ទាំងបីរូប សូមទទួលបានជោគជ័យ និងយកចំណេះដឹងទាំងអស់ ដែលខ្លួន មាន យកទៅចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពសម្បូររុងរឿងថែមទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន