រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី
អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/13/2021 6:39:54 AM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) តាមរយៈប្រព័ន្ធវីដេអូនិម្មិត (Zoom) ផ្សាយចេញពីវិមានរដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអគ្គ- លេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ីនេះ គឺជាកិច្ចសហប្រតិបត្តិការគ្នា ដើម្បីជាចន្ទល់- មួយ ក្នុងកិច្ចការនយោបាយ ជួយដល់កិច្ចការស្រាវជ្រាវស៊ីជម្រៅ ព្រមទាំងជាជំនួយការដ៏សំខាន់ជូនដល់តំណាងរាស្ត្រ ក្នុងការអភិវឌ្ឍ ផ្នែកនយោបាយ សេដ្ឋកិច្ចប្រកបដោយគុណភាព ដែលអាចឈានទៅរកការស្មើភាពគ្នាជាមួយសភានៃបណ្តាប្រទេសដទៃទៀត។

ឯកឧត្តមបណ្ឌិត  សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមានប្រសាសន៍ថា ការចុះអនុស្សរណៈ យោគយល់គ្នានេះមានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ហើយនឹងបន្តដោយស្វ័យប្រវត្តិប្រសិនបើមិនមានភាគីណា មួយសុំបញ្ចប់។ អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងបង្កើត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ សិក្សាស្រាវជ្រាវ ការរៀបចំកម្មវិធីផ្សេងៗ ការផ្សព្វផ្សាយ និងការពិគ្រោះយោបល់អំពីកិច្ចការជាតិនិងអន្តរជាតិ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានបន្តថា រាល់ការផ្សព្វផ្សាយជាសាធារណៈនូវឯកសារដែលភាគីទាំងពីរសម្រេចបានដោយកិច្ចសហ- ប្រតិបត្តិការតាមរយៈអនុស្សរណៈយោគយល់គ្នានេះ ត្រូវតែមានការព្រមព្រៀងដោយភាគីទាំងពីរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អគ្គលេខាធិការរដ្ឋានរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលបានធ្វើកិច្ចសហការគ្នា ជួយជ្រោមជ្រែងគ្នា និងជាបង្អែកគ្នាទៅវិញ ទៅមក ក្នុងការជួយសិក្សាស្រាវជ្រាវផ្នែកនយោបាយ សេដ្ឋកិច្ច ជូនដល់តំណាងរាស្ត្រ។ លោកជំទាវមានប្រសាសន៍បន្តថា វិទ្យាស្ថាន ចក្ខុវិស័យអាស៊ី ត្រូវបានគេទទួលស្គាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះគឺជាមោទនភាពជាតិខ្មែរ ហើយវិទ្យាស្ថាននេះក៏ជាកន្លែង បណ្តុំដោយបញ្ញវន្ត និងបណ្ឌិតវ័យក្មេងជាច្រើន ដែលនៅពេលនេះបានធ្វើកិច្ចសហការជាមួយអគ្គលេខាធិការរដ្ឋានរដ្ឋសភា ដើម្បីជួយ បង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋសភា ក៏ដូចជាការបម្រើសេវាជូនតំណាងរាស្ត្រប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន