សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំសភាពិភពលោកលើកទី១ បានបិទបញ្ចប់ដោយទទួលបានផ្លែផ្កាល្អ បន្ទាប់ពីបានផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក អស់រយៈពេលបីថ្ងៃកន្លងមក
កិច្ចប្រជុំសភាពិភពលោកលើកទី១ បានបិទបញ្ចប់ដោយទទួលបានផ្លែផ្កាល្អ បន្ទាប់ពីបានផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក អស់រយៈពេលបីថ្ងៃកន្លងមក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/2/2021 12:49:25 AM )

កិច្ចប្រជុំសភាពិភពលោកលើកទី១ តាមរយៈប្រព័ន្ធវីដេអូនិមិ្មត (Zoom) ផ្សាយចេញពីទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី រៀបចំ ឡើងក្រោមមូលបទ "ការប្រែក្លាយបញ្ហាប្រឈមការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់សភា ដើម្បីសម្រេចបាននូវគោល- ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព" បន្ទាប់ពីបានចាប់ដំណើរការតាំងពីថ្ងៃទី២៨ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ គឺបានបិទបញ្ចប់ដោយទទួលបាននូវផ្លែផ្កាល្អ បន្ទាប់ពីប្រទេសដែលបានចូលរួម បានធ្វើការចែករំលែកទស្សនៈ យោបល់ និងផ្លាស់ប្ដូរបទ- ពិសោធន៍គ្នាទៅវិញទៅមកអស់រយៈពេលបីថ្ងៃកន្លងមក។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅថ្ងៃចុងបញ្ចប់នេះ ក៏បានបន្តដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំនេះ តាមរយៈ ប្រព័ន្ធវីដេអូនិមិ្មត (Zoom) ភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានប្រទេសសមាជិកចូលរួម ចំនួន៥៩ប្រទេស ក្រោមកិច្ចសហការរៀបចំដោយសហភាពអន្តរសភា (IPU) ជាមួយសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

សម្រាប់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១នេះ កិច្ចប្រជុំ បានលើកយកប្រធាបបទស្តីពី «មាគ៌ាឆ្ពោះទៅមុខ÷ចែករំលែកផែនការ ដែលអាចធ្វើ បាននូវសកម្មភាពនានារបស់សភាដាក់ឲ្យអនុវត្ត ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយគ្មានការពន្យាពេល» យកមកធ្វើពិភាក្សាផ្លាស់ប្ដូយោបល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ឯកឧត្តម ទី សុគន្ធ សមាជិកគណៈប្រតិភូសភាកម្ពុជា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញាចិត្តចំពោះការសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ ដោយ ឯកឧត្ដម បានលើកយកចំណុចសំខាន់ៗមួយចំនួន យកមកជម្រាបជូនអង្គប្រជុំមាន ដូចជា÷

១/ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដើម្បីសម្រេចបាននូវភាពស៊ាំនៅក្នុងសហគមន៍

២/ជំរុញបរិយាកាសអនុគ្រោះសម្រាប់វិនិយោគ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា

៣/ការពន្លឿបដិវត្តកម្មឌីជីថលក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីធានាកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចសម្រាប់វិបត្តិនាពេលអនាគត។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយសមាជិកដែលបានចូលរួមក្នុងកិច្ចប្រជុំ បានស្ដាប់នូវការធ្វើបទរបង្ហាញពីចំណុចវិជ្ជមាន និង ចំណុចអវិជ្ជមានមួយចំនួន ដែលប្រទេសសមាជិក IPU នីមួយៗបានជួបប្រទះ និងបានបង្ហាញពីវិធីសាស្ត្រចូលរួមសហប្រតិបត្តិការជួយគ្នា ទៅវិញទៅមក ក្នុងការដោះស្រាយគ្នារាល់ឧបសគ្គទាំងអស់ ដោយមិនទុកនរណាម្នាក់ចោលនោះទេ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន