សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រសួងការបរទេសធ្វើបទបង្ហាញតាមរយៈអនឡាញជូនអង្គទូត និងភាគីពាក់ព័ន្ធ ពីនីតិវិធីក្នុងការចូលរួមកិច្ចប្រជុំ ASEM13 និងASEP11 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខ
ក្រសួងការបរទេសធ្វើបទបង្ហាញតាមរយៈអនឡាញជូនអង្គទូត និងភាគីពាក់ព័ន្ធ ពីនីតិវិធីក្នុងការចូលរួមកិច្ចប្រជុំ ASEM13 និងASEP11 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/29/2021 6:50:12 AM )

ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា និង ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំអន្តរក្រសួង ដើម្បីស្តាប់ការធ្វើបទបង្ហាញតាមរយៈអនឡាញ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយអង្គទូតនានា ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធវីដេអូ និងនីតិវិធីក្នុងការចូលរួមកិច្ចប្រជុំ ASEM13ក៏ដូចជាកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ តាមរយៈអនឡាញ ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ផងដែរ។

កិច្ចប្រជុំអន្តរក្រសួងតាមរយៈអនឡាញនាពេលនេះ ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហ- ប្រតិបត្តិការអន្តរជាតិ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)ដោយមានការចូលរួមពីអង្គទូតនានាដែលជាដៃគូ ASEM  និង ASEP ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងបទបង្ហាញ បានលើកឡើងពីពេលវេលា នៃកម្មវិធីបើកកិច្ចប្រជុំ និងដំណើរការកិច្ចប្រជុំពាក់ព័ន្ធនានា ព្រមទាំងរបៀបរបបនៃការចុះ- ឈ្មោះរបស់បណ្តាអ្នកសារព័ត៌មានតាមបណ្តាប្រទេសនានា នៅក្នុងពិភពលោកដែលចង់ចុះឈ្មោះតាមរយៈអនឡាញ ដើម្បីចូលរួមយក ព័ត៌មាននៅក្នុងកិច្ចប្រជុំប្រជុំពាក់ព័ន្ធ នាពេលខាងមុខផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថា ASEP គឺជា ព្រឹត្តិការណ៍ដាច់ដោយឡែកមួយរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប Asia-Europe Meeting ហៅកាត់ថា ASEM ដែលសភានៃព្រះរាជាណា- ចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធ និម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមមូលបទ “ការពង្រឹងភាពជា ដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាព ក្នុងសម័យនិងក្រោយវិបត្តិកូវីដ១៩”។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានកោះប្រជុំលើកដំបូង នៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្ន មានសមាជិក នៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងអង្គការជាដៃគូពីរគឺ សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន។ សភានៃព្រះរាជា- ណាចក្រកម្ពុជា បានចូលរួមជាសមាជិក នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ក្នុងឆ្នាំ២០០៤ នៅទីក្រុងវ៉េ ប្រទេសវៀតណាម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន