គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជួបតំណាងរាជរដ្ឋាភិបាលដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ចំនួនពីរ__ គណៈកម្មការរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន__ ឯកឧត្តម ឡេង ប៉េងឡុង អនុញ្ញាតឲ្យមន្ត្រីសភាឡាវចំនួន០៣រូប ដែលបានទទួលអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យប៊ែលធី ចូលជួបសំដែងការគួរសម__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ__ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មកពិនិត្យសិក្សា__ អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី__ អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា__ កិច្ចប្រជុំសភាពិភពលោកលើកទី១ បានបិទបញ្ចប់ដោយទទួលបានផ្លែផ្កាល្អ បន្ទាប់ពីបានផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក អស់រយៈពេលបីថ្ងៃកន្លងមក__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើលិខិតជូន ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន__ ក្រសួងការបរទេសធ្វើបទបង្ហាញតាមរយៈអនឡាញជូនអង្គទូត និងភាគីពាក់ព័ន្ធ ពីនីតិវិធីក្នុងការចូលរួមកិច្ចប្រជុំ ASEM13 និងASEP11 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខ__ សារលិខិតជូនពរ របស់​ លោកជំទាវ​ កិត្តិសង្គហបណ្ឌិត​ ឃួន​ សុដារី​ អនុប្រធានទី២ រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ គោរពជូន​ ឯកឧត្តម​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ នាឱកាសដ៏មហានក្ខត្តឬក្ស​ នៃពិធីចម្រើនជន្មាយុរបស់​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី​ នាពេលខាងមុខនេះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈកម្មការអប់រំនៃរដ្ឋសភា ចុះពិនិត្យស្ថានភាពគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូគណៈកម្មការអប់រំនៃរដ្ឋសភា ចុះពិនិត្យស្ថានភាពគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងខេត្តកំពង់ស្ពឺ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/27/2021 6:14:17 AM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូគណៈកម្មការដ្ឋសភា ដែលបានអញ្ជើញមកកាន់ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យស្ថានភាពនៃការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន មួយ- ចំនួន។ វត្តមានរបស់គណៈប្រតិភូសភានាឱកាសនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័ននីតិប្បញ្ញត្តិ នៅក្នុងការតាមដាន ការអនុវត្តភារកិច្ចរបស់ស្ថាប័នរាជរដ្ឋាភិបាលនៅគ្រប់កម្រិត។

លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីស្ថានភាព គ្រឹះស្ថានសិក្សានៅក្នុង ខេត្តកំពង់ស្ពឺ ដោយខេត្តនេះមានគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បានបើកដំណើរការឡើងវិញ ចំនួន៨៧៤ (ស្មើនឹង៨៣,៥៥%) លើគ្រឹះស្ថានសិក្សាសរុប ១០៤៦ ទូទាំងខេត្ត (គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)។ ចំពោះគ្រឹះស្ថានសិក្សាដែលមិនទាន់បានបើក ដំណើរការ សុទ្ធសឹងជាគ្រឹះស្ថានដែលស្ថិតក្នុងតំបន់ទីប្រជុំជន នៅមានហានិភ័យខ្ពស់ និងជាទីតាំងដែលនៅមានករណីផ្ទុះការឆ្លងជំងឺ កូវីដ១៩ក្នុងសហគមន៍នៅឡើយ។ ជាការកត់សម្គាល់ រហូតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ស្ពឺ នៅមិនទាន់មានករណីឆ្លងជំងឺកូវីដ- ១៩ នៅក្នុងសាលារៀននោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំ មន្ទីរអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញភារកិច្ចការពារអាយុជីវិត និងសុខសុវត្ថិភាពជូនប្រជាជន ជាពិសេសលោកគ្រូ អ្នកគ្រូ បន្តការងារបង្រៀនសិស្សទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

ឯកឧត្តមប្រធានគណៈកម្មការ បានបន្តថា ដោយសារស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ជាមួយ នឹងការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់១៧ឆ្នាំ និងថ្មីៗនេះបានចាក់ជូនកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ ១១ឆ្នាំ ដែលអាចបង្កើនបាននូវភាពស៊ាំនៅក្នុងសហគមន៍ ទើបរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យពិនិត្យពិចារណាបើកដំណើរការ ឡើងវិញជាដំណាក់កាលនូវគ្រឹះស្ថានសិក្សាចំណេះទូទៅ នៅតាមបណ្តា  ក្រុង ស្រុក ខណ្ឌ តាមទីតាំងភូមិសាស្រ្តដែលមានហានិភ័យ ទាប ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយតម្រូវឱ្យអាជ្ញាធររាជធានី ខេត្ត ធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែង និងត្រូវអនុវត្ត ឱ្យបាននូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា- បតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា ការបើកដំណើរការសាលារៀនមួយចំនួនទូទាំងប្រទេសនាពេលថ្មីៗនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយ ចំពោះសង្គមកម្ពុជា ដែលកើតឡើងដោយសារ ការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តយុទ្ធនាការ ជាតិចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេស ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ដែលគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានប្រជា- ជនរាប់ចាប់ពីកុមារអាយុ៦ឆ្នាំឡើងទៅ ចំនួនសរុប ១២,៩៥០,១៤៩ (ស្មើនឹង ៨០,៩៤% នៃប្រជាជនសរុប ១៦លាននាក់) បានទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ឯកឧត្ដម ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទូទាំងខេត្ត សូមបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ដោយកុំមានការធ្វេសប្រហែសឡើយ។

បន្ទាប់ពីជំនួបពិភាក្សារួចមក គណៈប្រតិភូបានបន្តចុះទៅពិនិត្យដោយផ្ទាល់ នូវដំណើរការបង្រៀននៅសាលាបឋមសិក្សាសន្តិភាព និង វិទ្យាល័យ សុខា ផល្លី ដែលមានទីតាំងនៅក្នុងខេត្តកំពុងស្ពឺ។ នាឱកាសនោះដែរ ឯកឧត្តមប្រធានគណៈប្រតិភូ បានផ្តល់ជូនសម្ភារៈ មួយចំនួនជូនសាលារួមមាន ម៉ាស ទឹកថ្នាំលាងដៃ ឡាបូចល័ត និងថវិកាមួយចំនួនជូនលោកគ្រូអ្នកគ្រូផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន