សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច
សន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញនូវសេចក្ដីព្រាងសេចក្ដីប្រកាសរួមចំនួន២៥ចំណុច
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/23/2021 5:41:27 AM )

ដោយបានដំណើរការកិច្ចប្រជុំរយៈពេលពេញ១ថ្ងៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោម ការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនា- ការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា និងជាប្រធានអង្គសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានប្រព្រឹត្តទៅដោយរលូន និងបានបិទបញ្ចប់ប្រកបដោយជោគជ័យ ដោយបានឯកភាពគ្នា ដាក់ចេញនូវសេចក្ដីព្រាងសេចក្ដី- ប្រកាសរួមចំនួន២៥ចំណុច។

បន្ទាប់ពីប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) បានចុះហត្ថលេខា លើ សេចក្ដីព្រាងសេចក្ដីប្រកាសរួមនេះរួចមក ប្រធានគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសសភានៃប្រទេសឡាវ និងវៀតណាមបានថ្លែង កោតសសើរចំពោះសមិទ្ធផលដែលអង្គសន្និសីទសម្រេចបាន នូវសេចក្ដីព្រាងសេចក្ដីប្រកាសរួម ដ៏មានអត្ថន័យ ទាំង២៥ចំណុច និង សម្ដែងនូវការកោតសរសើរអគុណចំពោះ ឯកឧត្ដម ឈាង វុន ក៏ដូចជាគណៈប្រតិភូគណៈកម្មការកិច្ចការបរទេសនៃសភាម្ពុជា ដែលបាន រៀបចំកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត សម្រាប់អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) មានដំណើរការទៅយ៉ាងរលូន និងប្រកបដោយជោគជ័យ។

ក្នុងសុន្ទរកថាបិទអង្គសន្និសីទ ឯកឧត្ដម ឈាង វុន បានមានប្រសាសន៍ថា មួយថ្ងៃពេញនេះ យើងទាំងអស់គ្នាបានត្រងត្រាប់ស្តាប់ដោយ យកចិត្តទុកដាក់លើរបាយការណ៍អំពីវឌ្ឍនភាពផែនការអភិវឌ្ឍន៍ និងការអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេស យើងទាំងបី រួមជាមួយនឹងវិធានការឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍របស់គណៈកម្មាធិការសម្របសម្រួល នៃប្រទេសយើងទាំងបី។ ជាការពិតណាស់ថា ក្នុងនាមជាអង្គនីតិប្បញ្ញត្តិ យើងពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងនាមជាដៃគូមិនអាច ខ្វះបានរវាងស្ថាប័ននីតិប្បញ្ញត្ដិ និងនីតិប្រតិបត្ដិក្នុងការពន្លឿនការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណយើងនេះ។

ឯកឧត្ដមបានបន្តថា កិច្ចប្រជុំនាពេលនេះ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅលើសេចក្ដីប្រកាសរួម ដោយបានដាក់ បញ្ចូលនូវរាល់អនុសាសន៍ និងធាតុចូលជាក់ស្ដែងជាច្រើន ទៅក្នុងសេចក្ដីប្រកាសរួម សរបញ្ជាក់ពីការឯកភាពជាឯកច្ឆ័ន្ទ ពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិការនៃអង្គសន្និសីទ ដែលយើងទើបបានចុះហត្ថលេខាអម្បាញ់មិញនេះ។

ឯកឧត្ដម ប្រធានគណៈប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ នៃសភា ទាំងបី ដែលបានខិតខំក្នុងការរៀបចំ កិច្ចប្រជុំ លើកទី៨ តាមប្រព័ន្ធនិម្មិតនេះ ប្រកបដោយជោគជ័យ និងមានវិជ្ជាជីវៈខ្ពស់ ព្រមទាំងអរគុណ ដែលបានរួមចំណែកផ្តល់ធាតុចូល យ៉ាងសកម្មបំផុតក្នុងការរៀបចំឯកសារខ្លឹមសារ និងដំណើការនៃកិច្ចប្រជុំតាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់នេះ។

ចំពោះខ្លឹមសារ នៃសេចក្ដីព្រាងសេចក្ដីប្រកាសរួមទាំង២៥ចំណុច នៃអង្គសន្និសីទ លើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានផ្សាយជូនទាំងស្រុងនៅក្នុងគេហទំព័ររបស់រដ្ឋសភា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន