រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងបានការពារសុខុមាលភាពពលរដ្ឋ និងសង្គមជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2021 8:00:18 PM )

នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សំាងកូវីដ-១៩ ដូសទី៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានក្នុងចំនួនយ៉ាងច្រើនជាទីមោទនភាពបំផុត នៅក្នុងការពារសុខុមាលភាពពលរដ្ឋ និងសង្គម ទប់- ទល់នឹងជំងឺដ៏សាហាវនោះ។ សម្តេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទំាងអស់ រួមនិងដៃគូ អភិវឌ្ឍន៍ទំាងឡាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សំាង សម្ភារៈវេជ្ជសាស្រ្តនានាដល់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាង ជំងឺកូវីដ-១៩ ជារហូតមក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងសមាជិកសមាជិការដ្ឋសភា និងក្រុមគ្រួសារ បានអញ្ជើញមកទទួល វ៉ាក់សំាងកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ឬដូសជំរុញ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ តាមការរៀបចំរបស់ ក្រសួងសុខាភិបាលនិងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចប្រធាន បានថ្លែងការកោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយុទ្ធពលខេមរភូមិន្ទ ព្រមទំាង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាង នៅក្នុងការចុះចាក់វ៉ាក់សំាង និងធ្វើកិច្ចអន្តរាគមន៍ តាមភារកិច្ច ដើម្បីធ្វើឲ្យ យុទ្ធសាស្រ្តាចាក់វ៉ាក់សំាងការពារសុខុមមាលភាពសង្គមជាតិរបស់យើងទទួលបានជោគជ័យធំធេង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សំាង ជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លង និង ឈឺធ្ងន់ ពិសេសសំដៅឈានទៅសម្រេចឲ្យបាននូវភាពសំាសហគមន៍ ដែលជាកក្តាជំរុញធានាឲ្យបាន នូវការវិលត្រឡប់ទៅរកប្រក្រតី- ភាពថ្មី នៃជីវភាពរស់នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារបានឡើងនូវបញ្ហាសេដ្ឋកិច្ច។ កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សំាងបានកើន ឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ រហូតមកដល់ពេលនេះ សឹងតែ១០០%ហើយ នៃចំនួន ១០លាននាក់នោះ បានទៅទទួលវ៉ាក់សំាង។ ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ ដល់១៧ឆ្នាំ មកដល់ពេលនេះ ជិត៩០% ហើយដែរ បានទៅចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត២លាននាក់នោះ។

ក្រសួងសុខាភិបាល បានកំពុងបន្តយ៉ាងមមាញឹក នៅក្នុងការចាក់វ៉ាក់សំាងដូសទី៣ ឬដូសជំរុញ ដល់ពលរដ្ឋ ដែលបានចាក់ដូសទី១ និង ទី២ ហើយនៅតែបន្តផ្តល់វ៉ាក់សំាងដូសដំបូង ដល់ពលរដ្ឋដែលមិនទាន់បានទៅចាក់ ធ្វើយ៉ាងណាឲ្យពលរដ្ឋរបស់យើង ដែលមានអាយុ ត្រូវចាក់ ឱ្យបានគ្រប់ៗគ្នាទទួលបានវ៉ាក់សំាងកូវីដ-១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា យុទ្ធសាស្រ្តវ៉ាក់សំាង បានធ្វើឲ្យកម្ពុជានឹងអាចបើកដំណើរការសាលា- រៀន រមណីយដ្ឋានកម្សាន្តនានា ដែលគោរពបានតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឲ្យចៅៗ កូនក្មួយបានវិលទៅសិក្សានៅថ្នាក់រៀន ដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗតាមរយៈការប្រកបកិច្ចការរកទទួលទានប្រចំាថ្ងៃផ្សេងៗនោះ។

សម្តេចប្រធានរដ្ឋសភា បានបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ ទោះបីបានចាក់វ៉ាក់សំាងហើយក្តី សូមបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់ ទើបអាចចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបានសេចក្តី- សុខពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន